ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយឈុត

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងដកហូតឧបករណ៍កាច់សោរកម៉ូតូមួយឈុតនាំយកទធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះបានធ្វេីកាលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ ហេង សុធា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ កម្មករសំណង់ ស្នាក់នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី២: ឈ្មោះ ធិល ឃាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលបរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្តតាងចាប់យកមានៈ ដែកទុណឺវីសចំនួន០១ដើម, ដែកកែច្នៃសម្រាប់ផ្ទុះសោរចំនួន ០១ដើម និងទូរស័ព្ទចំនួន១គ្រឿម៉ាក Masstel ពណ៌ខ្មៅ ។

...

តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២
បានធ្វើការជិះម៉ូតូចេញល្បាតក្នុងភូមិសាស្ត្រ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស កុំអោយកើត មានឡើង លុះនៅពេលដែលកម្លាំងជិះម៉ូតូល្បាត រហូតមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញមនុស្សប្រុសចំនួន២នាក់ដែលកំពុងតែដើរគួរអោយសង្ស័យ ពេលនោះ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ និងត្រួតពិនិត្យលើដងខ្លួនរបស់ជនសង្ស័យ គឺពុំបានប្រទះ ឃើញអ្វីជាប់ខ្លួនជនសង្ស័យទាំង២នាក់ទេ តែបានប្រទះឃើញដែកទុណឺវីសចំនួន០១ដើម និងដែកកែច្នៃសម្រាប់ធ្វើសកម្មភាពផ្ទុះសោរចំនួន០១ដើម ដែលជនសង្ស័យបានបោះចោល នៅក្បែរខ្លួនរបស់ជនសង្ស័យទាំង២នាក់ បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២តែម្តង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print