សមត្ថកិច្ចប្រកាសរកម្ចាស់រថយន្តស៊េរីទំនើបមួយគ្រឿង ដែលប្លុងចោល៣យប់៣ថ្ងៃ ហេីយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសេរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ ត្រូវបានគេប្រទះឃេីញប្លុងចោលអស់រយះពេល៣យប់ ៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅយកចេញវិញ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អស់រយៈពេល៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅយកចេញ មិនដឹងថា រថយន្តខូច ឬមានបញ្ហាអ្វី ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រថយន្តមួយគ្រឿងខាងលើ ម៉ាក MERCEDES BENZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-7726 បើកបរដោយបុរសជនជាតិចិន ពីជើងទៅត្បូង ដល់ចំណុចខាងលើ ឈប់ចតទាំងនៅលើចិញ្ចើមផ្លូវ មិនដឹងថាខូច ឬមានបញ្ហាអ្វី មួយសន្ទុះក្រោយមក បុរសជនជាតិចិនរូបនោះ បានដើរចាកចេញទៅបាត់ គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ អស់រយៈពេល៣ថ្ងៃហើយ មិនឃើញជនជាតិចិនរូបនោះ ឬម្ចាស់រថយន្ត ទៅយករថយន្តចេញវិញ ។

...

ដោយខ្លាច ជៀងវាង កើតមានបញ្ហាផ្សេង ឬបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះរថយន្តចតឈប់លើចិញ្ចើមផ្លូវ ទើបពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីមានវិធានការ លើកដាក់កៀនខាង ឬស្រាវជ្រាវស្វែងរកម្ចាស់ យករថយន្តចេញពីលើផ្លូវជាតិ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print