ភ្នំពេញ ៖ ទីស្ដីការក្រសួង នាថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារជារូបវ័ន្តនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគម្រោងតាមកំណាត់ផ្លូវនីមួយៗ សំណូមពរ បញ្ហាប្រឈម ដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់ និងគោរពតាមបទដ្ឋានបច្ចេកទេស ៕
ដោយ ៖ សិលា
...