ករណីបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់សមត្ថកិច្ចបញ្ជូនខ្លួនមនុស្ស ១៨នាក់ទៅតុលាការនិងឃ្លុំដីជាង១ម៉ឺនហិតា

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ ក្នុងរយៈពេលជាង១ខែ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១៨នាក់ បញ្ចូនទៅតុលាការរួចរាល់ និងឃ្លុំដី​បាន​ជាង​ក្នុងទំហំ ១ម៉ឺនហិកតា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។

លោក ខ្វៃ អាទិត្យា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃផ្ដើមយុទ្ធនាការ ពីថ្ងៃទី១១ ខែមីនា រហូត​ដល់​ថ្ងៃ​ទី២៥ ​ខែមេសា ឆ្នាំ២០២៥ កម្លាំងចម្រុះ បានបង្រ្កាប​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានជាង១ម៉ឺន ១ពាន់៤រយហិកតា ឃាត់ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន១៨នាក់ និងដកហូតវត្ថុ តាងផ្សេងៗមួយចំនួនទៀត ។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងចម្រុះដែលក្នុងនោះរួមមាន កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ នគរបាលជាតិ កម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និង​មន្រ្តី​ឧទ្យានុរក្ស សរុបចំនួនជិត៨០០នាក់ បាននឹងកំពុងប្រតិបត្តិការ យ៉ាងក្តៅគគុក ដើម្បី​បង្រ្កាប និង​ទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការដីព្រៃក្នុងតំបន់ការពារធម្មជាតិ យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ ក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម្យ៉ាងវិញទៀត មន្រ្តី​ពាក់ព័ន្ធ​ផ្សេងៗ ក៏បានអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ធនធានធម្មជាតិ និង​កុំ​ប្រព្រឹត្ត​បទ​ល្មើសខុសច្បាប់ផងដែរ។

...

យុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្ត ពោធិ៍សាត់ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេច មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បន្ត​ពង្រឹង​ការ​គ្រប់​គ្រង​ធនធានធម្មជាតិ និងព្រៃឈើនិងត្រូវបន្តទប់ស្កាត់ការ​កាប់​ទន្ទ្រាន​បំផ្លាញ​ព្រៃ​ឈើ​នៅ​គ្រប់​ទី​កន្លែង​នៅទូទាំងប្រទេសកម្ពុជា។ នៅចុងឆ្នាំ​២០២៣ ក្រសួងបរិស្ថាន បានដាក់​ចេញ​វិធានការ​ចម្បង​ចំនួន​៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាពនិង​ដើម្បី​ការ​អភិវឌ្ឍ​ដោយចីរភាព ដែល ក្នុងនោះមានដូចជា ការមិនលែកលែងចំពោះអ្នកប្រព្រឹត្តិបទល្មើស ដោយតម្លាភាព គ្មានអំពើពុករលួយ និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សាកំណើនជា​ ពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើន​គម្រ​ប​ព្រៃឈើ​ឱ្យ​បាន​៦០%​នៅ​ឆ្នាំ២​០៥០​ ស្រប តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print