គជប ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ គជប ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងគោលបំណងឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំ ដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការដូចតទៅ៖

១. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំងនគរបាល ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានី ខេត្ត ឱ្យបំពេញ ភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំងដែលបានកំណត់ក្នុងផែនការអន្តរស្ថាប័នលេខ បទប ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងសេចក្តីណែនាំរួមលេខ ០៥ សណន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងចាត់វិធានការនានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយអនុលោមតាមច្បាប់ស្តីពីការ បោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំងផែនការ ឬក៏សេចក្តីណែនាំផ្សេងៗទៀតដែល ពាក់ព័ន្ធនឹងការងារសន្តិសុខ។

២. គធ.ខប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាសេនាធិការ ពិសេសកម្លាំងការពារក្នុងពេល ឃោសនាបោះឆ្នោត ការពារការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត កម្លាំងត្រៀមអន្តរាគមន៍ ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែងនៅតាមបញ្ជាការដ្ឋាន យោធភូមិភាគនៃរាជធានី ខេត្តដែលពាក់ព័ន្ធ ដោយផ្អែកតាមផែនការកំណត់។

៣. គធ.ខប ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យ

បានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬ មានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ 

៤. ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ប្រសិនបើប្រទេសជាតិជួបគ្រោះអាសន្ន ឬស្ថានភាពនៃ ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ វិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់នានាត្រូវអនុវត្តដោយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

៥. ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្តាហ៍ និងអាចកោះប្រជុំតាមការចាំបាច់ក្នុងគោលបំណងពិភាក្សា លើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំ

នេះរួមមាន ៖

-ប្រធាន គធ.ខប ជាសហប្រធាន

-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធាន

-គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ឬតំណាង ជាសហប្រធាន

-ស្នងការនគរបាលរាជធានី ខេត្ត ឬតំណាង

ជាសមាជិក

-មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឬតំណាង ជាសមាជិក

-មេបញ្ជាការយោធភូមិភាគពិសេស ឬមេបញ្ជាការយោធភូមិភាគទី១ ដល់ទី៥ នៃរាជធានី ខេត្តដែលពាក់ព័ន្ធ ឬតំណាង ជាសមាជិក

-មេបញ្ជាការតំបន់សឹករងរាជធានី ខេត្ត ឬតំណាងជាសមាជិក

-ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តជាសមាជិក 

-អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងជាប្រធាន

-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬតំណាង ជាសមាជិក

-តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជាសមាជិក

-តំណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធប្រចាំរាជធានី ខេត្ត ជាសមាជិក

-អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ (ប្រសិនបើមាន) ៦. គធ.ខប នីមួយៗ ត្រូវធ្វើរបាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខជាទូទៅ ដែលបានកើតឡើង ជាសមាជិក

នៅតាមរាជធានី ខេត្តនីមួយៗ ក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ផ្ញើជូនលេខាធិការដ្ឋានសន្តិសុខ បោះឆ្នោតនៃ គ.ជ.ប ឱ្យបានទៀងទាត់ ដើម្បីរាយការណ៍ជូន គ.ជ.ប ជ្រាប។ ក្នុងករណីចាំបាច់ គធ.ខប នីមួយៗ ត្រូវរាយការណ៍ផ្ទាល់ជូនប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ដើម្បីស្នើសុំគោលការណ៍សម្រេច ពីថ្នាក់ដឹកនាំ គ.ជ.ប និងមានវិធានការដោះស្រាយបានទាន់ពេលវេលា និងស្របតាមនីតិវិធី។

ទទួលបានសេចក្តីណែនាំនេះ ប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និងប្រធាន គធ.ខប ទាំងអស់ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print