រថយន្តបុកអ្នកជិះម៉ូតូស្លាប់ហើយបន្ថែមល្បឿនគេចបាត់បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកម៉ូតូទាំងកម្រោលពេញមួយទំហឹងក្នុងទិសដៅស្របគ្នា ។

...

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្ររលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសាររថយន្តបុកនេះ មានឈ្មោះសាន ថន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះជិះម៉ូតូម៉ាកហ្ស៊ុយសុយគីស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1A-6558 ។ ចំណែកឯរថយន្តបង្កពាក់ស្លាកលេខភ្នំពេញ2M-4252 ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូរបស់ខ្លួនក្នុងទិសដៅពីលិចទៅកើតនៅពេលមកដល់ត្រង់ចំណុចផ្លូវបំបែកភូមិត្រពាំងពោ ម៉ូតូបានបើកភ្លើងសញ្ញាបត់ឆ្វេង ក្នុងពេលដែលបត់នេះ ក៏ស្រាប់តែមានរថយន្តមួយដែលបើកក្នុងទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូពីក្រោយពេញមួយទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកឯករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល តែនៅកន្លែងកើតហេតុមានបន្សល់ស្លាកលេខរថយន្តបង្កផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវតាមចាប់យកមកចាត់ការតាមផ្លូវច្បាប់៕

2

4

3

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print