ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការឱ្យដឹងថា ៖ ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង4,8លានដុល្លារ(4,800,000$)។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បី
បែងចែកទៅ៖
1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន50មុឺនដុល្លារ(500,000$)។
2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង
ជប៉ុនខេត្តកំពង់ស្ពឺ30មុឺនដុល្លារ(300,000$)។
3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ
ក្នុងមួយគ្រួសារ១មុឺនដុល្លារ(10,000$)សរុប២០មុឺនដុល្លារ(200,000$)។
ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕
...