ខេត្តតាកែវ÷ ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោងឆសក័ ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨នៅចំណុច ភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីធ្វើឲ្យខូចខាត និងគំរាមថានឹងសម្លាប់មួយ បង្កឡើងដោយជនសង្ស័យ ០១នាក់ ឈ្មោះ អុន ណារ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រដាប់ដោយដំបងដែក បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញចានឆ្នាំងបណ្ដាលបែកអស់មួយចំនួន មិនតែប៉ុណ្ណោះជនសង្ស័យ ឈ្មោះ អុន ណារ៉ូត បានយកពិលគប់ទៅលើម្ដាយរបស់ខ្លួនឈ្មោះយ៉ាត់ ស្រីពៅ អាយុ ៤១ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ជាំភ្លៅខាងស្ដាំនិងស្រែកគំរាមរកសម្លាប់ចោល បើមិន ព្រម ចែកទ្រព្យសម្បត្តិឲ្យខ្លួន។
មូលហេតុជនសង្ស័យខឹងនឹងម្ដាយដោយសុំម្ដាយចែកកេរ្ត៍ តែម្ដាយមិនចែកឱ្យហើយជាមនុស្សប្រើ ប្រាស់នូវសារធាតុញៀន។
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អុន ណារ៉ូត រួមនិងវត្ថុតាង ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។
បញ្ជាក់ ជនសង្ស័យឈ្មោះ អុន ណារ៉ូត ធ្លាប់បានត្រូវអាណាព្យាបាលយកទៅដាក់នៅមណ្ឌលកែប្រែ បន្សាបសារធាតុញៀន២ដងរួចមកហើយ៕