ទេសរដ្ឋមន្ត្រី គន់ គីមដឹកនាំកិច្ចប្រជុំការងារបូកសរុបស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមេសា ឆ្នាំ២០២៤ និងទិសដៅខែឧសភា

ចែករំលែក៖

ភ្នំពេញ÷ នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុប ការងារគ្រប់គ្រងគ្រោះ មហន្តរាយប្រចាំខែនិងបូកសរុបខែមេសានិងទិសដៅខែឧសភាឆ្នាំ២០២៤។

លោក ជា ប្រណិត ឡើងអាន ព្រះរាជក្រឹត្យស្តីពីការតែង តាំង និងផ្តល់ឋានៈជូនមន្ត្រីទីប្រឹក្សាចំនួន ២រូប មានឋានៈ ស្មើរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២រូបមាន ឋានៈស្មើរដ្ឋលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ។ព្រះរាជក្រឹត្យស្តីពីការតែងតាំងមុខតំណែង និងផ្តល់ឋានៈជូនមន្ត្រី ១រូបជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៧៥ ស.សរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្តីពីការតែងតាំងលោកស្រី ខូវ សាង ជាសមាជិកនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៃក្រសួងកិច្ចការនារី។

ទទួលបានសេចក្តីសម្រេចលេខ ១៨៥៦/០៤២៤ ស.ស.រ.ប.ស្ថ/អគយ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្តីពីការតែងតាំង លោក សុទ្ធ គឹមកុលមុនី ជាសមាជិកក្រុមការងារបច្ចេកទេស ប្រែប្រួលអាកាសធាតុនៃក្រសួង បរិស្ថាន,ទទួលបានសេចក្តីសម្រេចលេខ ០១ ស.ស.រ/ស.ម.ក.ស.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ ស្តីពីការសម្រេចទទួលលោក យូ ឌូយ៉ុង ជាសមាជិកនៃសមាគមមិត្តភាព កម្ពុជាសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា ក្នុងរដូវប្រាំងឆ្នាំនេះសីតុណ្ហភាពកើនឡើង ដល់កម្រិត ៤២អង្សាសេ ប្រហាក់ប្រហែល នឹងឆ្នាំ ២០១៦ ដោយសារតែបរិមាណភ្លៀងកក់ខែកើត មានក្នុងកម្រិតខ្សោយធ្វើឱ្យបឹងបូរ ស្រះ ព្រែកមួយ ចំនួនធំត្រូវរីងស្ងួត ហើយក្នុងនេះទឹកទន្លេមេគង្គធ្លាក់ចុះក្នុងកម្រិត ១,៣៦ម៉ែត្រ (ថ្ងៃទី២១ ខែមេសា) នៅ ស្ថានីយ៍ជលសាស្ត្រចតុមុខ ទាបជាងឆ្នាំ២០១៦ ដែលមានកម្ពស់ ១,៨២ម៉ែត្រ។ ក្នុងពេលដែលទឹកទន្លេ មេគង្គធ្លាក់ចុះទាបក៏មានក្តីបារម្ភ ពីបរិមាណទឹកសមុទ្ទដែលអាចជោរ និងហូរចូលមកតាមទន្លេរមេគង្គវិញ។

នៅតាមបណ្តាខេត្តមួយចំនួន កំពុងមានបញ្ហាប្រឈមនឹងការផ្គត់ផ្គង់ទឹកស្អាតដោយសារព្រែក ស្ទឹង មួយ ចំនួនដែលជាប្រភពផលិតទឹកស្អាត កាន់តែរាក់ទៅៗហើយសល់បរិមាណទឹកតិច ធ្វើឱ្យការផលិតទឹក ស្អាត គ្មានគុណភាព និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសក្នុងរដូវក្តៅខ្លាំងនេះ។ ការប្រមូលផលស្រូវប្រាំងនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះមដែលមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងតែអន្តរាគមន៍ជួយសង្គ្រោះ។

ក្នុងការងារបង្កបង្កើនផលឆ្នាំនេះកត្តាព្រួយបារម្ភ គឺការពន្យារពេលនៃរដូវ វស្សាដោយសារអាកាសធាតុ មិនអំណោយផល និងគ្មានទឹកក្នុងនេះ គិតទាំងទឹកភ្លៀង និងទឹកដែលបាន ស្តុកទុកនៅតាមប្រព័ន្ធធារាសាស្ត្រតូច ធំផងដែរ ទោះបីជាមានការព្យាករណ៍ពីក្រសួងជំនាញអំពីបាតុភូតអែ រសូ ដែលអាចនឹងកើនឡើងដល់កម្រិត ៨៣ ភាគរយ នៅក្នុងខែឧសភាក៏ដោយ។

កិតិសិង្ហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ទិសដៅអនុវត្តបន្ត គ.ជ.គ.ម. សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋាននៃក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការពិនិត្យ និងវាយតម្លៃ ស្ថានភាពរងគ្រោះដោយការរាំងស្ងួត ជាពិសេសការប្រឈមនឹងកង្វះខាតទឹក • សំណើអញ្ជើញមន្ត្រីបង្គោល និងបច្ចេកទេសចូលរួមកិច្ចប្រជុំ ACDM លើកទី៤៤ និង កិច្ចប្រជុំពាក់ព័ន្ធចំនួន ៦ ក្នុងខែឧសភា នៅប្រទេសប្រ៊ុយណេដារុយសាឡឹម។

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំបន្ថែមទៀតសម្រាប់ថ្នាក់ជាតិពាក់ព័ន្ធនានា មានក្រសួងស្ថាប័ន ដល់ថ្នាក់ដឹកនាំក្រោមជាតិជាខ្សែបណ្តោយអោយគ្រោះមហន្តរាយគ្រប់គ្រងប្រព័ន្ធព័ត៌មានក្នុងប្រព័ន្ធព្រីស៊ឹមធ្វើការទទួល និងកត់ត្រាទិន្នន័យក្នុងហេតុការណ៍គ្រោះមហន្តរាយ ដូចជាអគ្គិ ភ័យ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងប្រព័ន្ធ ដើម្បីមានវិធានការក្នុងការត្រៀមរៀបចំ និងឆ្លើយតប តាមលទ្ធភាពជាក់ស្តែង។

...

ក្នុងប្រព័ន្ធព័ត៌មានប្រកាសឱ្យដឹងមុន ផ្សព្វផ្សាយបន្តជូនដល់មូលដ្ឋានខេត្ត ដែលជាមុខសញ្ញា ការរងគ្រោះអំពីការព្យាករណ៍អាកាសធាតុ និងហេតុ ការណ៍គ្រោះមហន្តនរាយដែល អាចនឹងកើតមាន។ ក្នុងប្រព័ន្ធកត់ត្រា និងរក្សាទុកទិន្នន័យខាំឌី (CAMDI) ធ្វើការសិក្សានិងរៀបចំទិន្នន័យប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់សម្រាប់ការផលិតផែនទីអត្រាប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print