ខេត្តសៀមរាប ៖ ប្រភពឱ្យជឿទុកចិត្តបានបង្ហើបថា អាចសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ទើបគេបង្ហោះយ៉ាងខ្លីនៅព្រលប់នេះ «នោះ ! ស្មានតែខ្លាំងតើ មានអី ចាក់សោទ្វារផ្ទះតាំងពីព្រឹក, កម្លាំងនគរបាលកំពុងតាមរក, យល់ ?»
សូមបញ្ជាក់ថា ៖ រឿងអ្នកលក់ ខោអាវ តាមអនឡាញ២នាក់ប្ដីប្រពន្ធ ដែលជេរ បញ្ចោរអតិ ថិជនរបស់ ខ្លួនយ៉ាង អសុរោះនោះ ពេលនេះកំពុង ក្លាយ ជាបាយពុះ ហើយក៏ កាន់ តែឡើង កម្ដៅដែរ បន្ទាប់មន្ត្រីជាន់ខ្ពស់ ក្រសួងកិច្ច ការនារីនៅ ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានប្រកាស ជួយ ស្ត្រី ម្នាក់ ដែល ត្រូវ អ្នកលក់ ខោអាវ តាម អន ឡាញ ២ នាក់ ប្តី ប្រពន្ធ ជេរ ប្រមាថ ធ្ងន់ ៗ ជា សាធារណៈ ដោយ ពាក្យ អសុរោះដែល មិន អាច ទទួលយក បាន ។
លោកស្រី ញ៉ែ ម មរកត រដ្ឋលេខាធិការ ក្រសួង កិច្ចការ នារី ថ្លែងថា ករណី អ្នកលក់ ខោអាវ នៅ ខេត្តសៀមរាបប្រមាថ ស្ត្រី ម្នាក់ ជា អ្នកទិញ នៅ ខេត្ត ប៉ៃលិន លោកជំទាវ បាន ទាក់ទងទៅស្នងការ រង នគរ បាលខេត្តសៀមរាប និង មេធាវី ផងដែរ ដើម្បី ប្តឹង ប្ដីប្រពន្ធខាង លើចំនួន ៣ បទល្មើស រួម មាន ៖
ទី ១-បទ បរិហារកេរ្តិ៍ ជា សាធារណៈ ។
ទី ២-បទ ជេរ ប្រមាថ ជា សាធារណៈ ។
ទី ៣-បទ ញុះញង់ ឲ្យ មានការ រើសអើង ។
លោកស្រីបញ្ជាក់ ថា ៖ « យើង រួម គ្នា លើកកម្ពស់ សីលធម៌ សង្គម មិន គួរ ឲ្យ មនុស្ស២ នាក់ បំផ្លាញ សីលធម៌ សង្គម អុីចឹងទេ រកស៊ី នៅ ខេត្តសៀមរាប ផង ។ ថ្ងៃ ណាមួយ គាត់ អាច មានរឿង ជាមួយ ភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិ ទៀត ក៏ ថា បាន បើ ពួក គាត់ និយាយ ស្តី គ្មាន សីលធម៌ យ៉ាងនេះ » ។
សូម រំឭក ថា ៖ ស្ត្រី អ្នកលក់ ខោ អាវ តាម អនឡាញរូបនោះ បាននិយាយទៅ កាន់ អតិថិជន ថា « សង្វេគ ង៉ែ ង ណាស់ ហង ! អត់ មាន លុយ១ រៀល ផង កុម្ម ង់ អីវ៉ាន់ គេ » ។ ឯ បុរស ជា ប្តីក៏ និយាយដែរថា « ភ្ញៀវ ដូច ចែ ឯង រាង ប្រកាច់ ៗ កន្ត្រាក់ ៗ អុីចឹង ទើប ជក់ ថ្នាំ ហើយ រាង បែក ៗ ធ្វើ ចរិត ថោកទាប គេ ជេរ ហើយ »។
តាម ការ បញ្ជាក់ របស់ ស្ត្រី ជា អតិថិជន ដែល ត្រូវ បាន គេ បង្ហោះចែកចាយ ព្រោងព្រាត តាម បណ្តាញ សង្គម អម ដោយសារ រិះគន់ ខ្លាំង ៗ ទៅលើ ២ នាក់ ប្តី ប្រពន្ធ នោះ គឺគាត់ បាន បាញ់ លុយ ដែល កុម្ម ង់ ទិញ ខោអាវ រួច ហើយ តែ ៣ ថ្ងៃក្រោយ មិន ទាន់ ទទួល អី វ៉ាន់ គាត់ សួរនាំ ក៏ ត្រូវ បាន ២ នាក់ ប្តី ប្រពន្ធ នោះ ជេរ ប្រមាថ តែម្ដង ។
មហាជន ដែល បាន ចែករំលែក រឿង នេះ ក៏បានអំពាវនាវ ដល់ ថ្នាក់ដឹកនាំ ពាក់ព័ន្ធ និង ក្រសួង ស្ថាប័ន ជំនាញ សុមមាន ចំណាត់ការ យ៉ាង ម៉ឺងម៉ាត់ ទៅ លើ ២ នាក់ ប្តី ប្រពន្ធ នេះ ដើម្បី រួម គ្នា ជួយ លើ កកម្ពស់សីលធម៌ នៅ ក្នុង សង្គម ។
ដំណឹងបន្ទាប់ ! គេបង្ហោះថា ៖ «លេចចេញជនរងគ្រោះមួយចំនួនទៀត ដែលត្រូវបាន២នាក់ប្តីប្រពន្ធជេរប្រមាថ ហើយមិនដឹកឥវ៉ាន់យកជូន ក្រោយពេលបង់លុយរួច! ចាំមើលយ៉ាងម៉េចទៅ ?» ។
ទោះបីជាយ៉ាងណា រឿងនេះទុកលទ្ធភាព ឱ្យមន្ត្រីនគរយុត្តិធម៌ខេត្តសៀមរាប ជាអ្នកចាត់ចែងក្នុងការងារ ៕
ដោយ ៖ សិលា