ពេលប្រឈមមុខជាមួយសត្រូវ ក្រុមប៉ាឡេស្ទីន Hamas និង Fatah បានជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា មន្ត្រីទីក្រុងប៉េកាំង បានឱ្យដឹងថា ក្រុមប៉ាឡេស្ទីនដែលជាគូប្រជែងនឹងគ្នា គឺក្រុម Hamas និងក្រុម Fatah ទើបតែបានជួបមុខគ្នានៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដើម្បីបើកកិច្ចពិភាក្សាស៉ីជម្រៅទៀងត្រង់ ស្តីពីកិច្ចប្រឹងប្រែងផ្សះផ្សាជាតិប៉ាឡេស្ទីន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «អ្នកតំណាងមកពីចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) និងចលនាតស៊ូអ៊ិស្លាម (Hamas) នាពេលថ្មីៗកន្លងទៅនេះបានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានបង្ហាញចេញយ៉ាងពេញលេញ នូវឆន្ទៈនយោបាយរបស់ពួកគេ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន ការផ្សះផ្សាជាតិ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ ហើយបានជជែកអំពីបញ្ហាជាក់លាក់ជាច្រើន ព្រមទាំងទទួលបានវឌ្ឍនភាពវិជ្ជមានមួយចំនួន»។
ក្រុម Hamas បានដណ្តើមការគ្រប់គ្រងនៅតំបន់ Gaza Strip កាលពីឆ្នាំ២០០៧ ក្រោយផ្ទុះសង្រ្គាមស៉ីវិលជាមួយក្រុម Fatah ដែលសព្វថ្ងៃនេះមានសិទ្ធិគ្រប់គ្រងផ្នែករដ្ឋបាលក្នុងកម្រិតមួយ ពោលគឺពុំពេញលេញនោះឡើយ នៅឯតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល តាមរយៈអាជ្ញាធរប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ជាបន្ទាន់ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមបច្ចុប្បន្នរវាងប្រទេសអ៉ីស្រាអែលនឹងក្រុម Hamas កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមអ្នកប្រយុទ្ធរបស់ Hamas បានឆ្មក់ចូលវាយលុកលើអ៉ីស្រាអែល ជាហេតុបណ្តាលឱ្យមនុស្សខ្ទង់១,២០០នាក់ស្លាប់ ភាគច្រើនជាជនស៉ីវិល។ រីឯប្រតិបត្តិការយោធាសងសឹករបស់អ៉ីស្រាអែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច៣៤,៥៣៥នាក់ហើយ នៅតំបន់ Gaza។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសង្រ្គាមនេះ៕ ដោយធីរីណា

...

រូប​ថត​: flash9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print