ខេត្តបន្ទាយមានជ័យៈកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមបងតូចបងធំប្រុស.ស្រី២៩នាក់ធ្វើការអប់រំណែនាំបន្ទាប់ពីដេញកាប់គ្នាជាមួយក្មេងទំនើង១ក្រុមទៀត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថាៈនៅរំលងអាទ្រាធចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នៅចំណុចក្បែរកាស៊ីណូប៉ូលីភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានក្មេងទំនើង១ក្រុមម៉ូតូជិត៥ទៅ៦គ្រឿងមានគ្នាជាង១០នាក់ប្រដាប់ដោយកាំបិតដំបងបានសម្រុកចូលកាប់ទៅលើយុវជន១ក្រុមរត់ចែកជើងគ្នារត់ចូលភោជនីយ៍ដ្ឋានអោយគេជួយហើយត្រូវក្មេងទំនើងកាប់បំផ្លាញម៉ូតូខូចខាត៤ទៅ៥គ្រឿង។
លោកថាៈបន្ទាប់ពីទទួលព័ត៌មានលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនក្មេងទំនើងចំនួន២៩នាក់ក្នុងនោះមានស្រីចំនួន១នាក់ដែលជាក្មេងរងគ្រោះត្រូវក្មេងទំនើង១ក្រុមទៀតដេញកាប់រត់អោយគេជួយក្មេងទំនើងដែលបង្កបានរត់គេចខ្លួនអស់។
លោកបញ្ជាក់ថាៈក្រោយឃាត់ក្មេងទំនើង១ក្រុមនោះមានចំនួន២៩នាក់បាននាំយកមកទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរបានប្រាប់ថាពួកគេគឺជាអ្នករងគ្រោះដែលមានក្មេងទំនើង១ក្រុមទៀតដែលជិៈម៉ូតូ៤ទៅ៥គ្រឿងមានគ្នាជិត១០នាក់ធ្វើសកម្មភាពដេញកាប់និងវ៉ៃពួកគេបានរត់គេចអោយអ្នកស្រុកជួយតែរងការខូចខាតម៉ូតូ៤ទៅ៥គ្រឿងក្មេងទំនើងកាប់ខ្ទេចក្រោយសាកសួរហើយបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាហើយប្រគល់អោយសាច់ញាតិមកទទួលយកទៅធ្វើការអប់រំបន្ត៕វណ្ណា