ភ្នំពេញ៖ ផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅបុរីឡុងនី ផ្ទះលេខ០២ មានលក់គ្រឿងអេឡិចត្រូនិច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញផ្នែកខាងក្រោយនៃក្នុងផ្ទះពោលគឺកន្លែងចង្ក្រានបាយយ៉ាងសន្ធោសន្ធៅនិងមានទាំងអណ្តាតភ្លេីងទៀតផង។
ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យបង្កានិងពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យក៏បានចុះមកអន្តរាគមន៍ជាច្រេីនគ្រឿងផងដែរ។
ចំពោះមូលហេតុនៃការឆាបឆេះខាងលេីនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេដោយជំនាញកំពុងស្រាវជ្រាវ ៕ដោយ៖សុខាសែនជ័យ