នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១៨ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់ និងរកឃើញជនបរទេស ៧នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ថា៖​ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១៨ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់។

លោកនាយឧត្តមសេនីយ៍​  ខៀវ សុភ័គ​ បានបញ្ជាក់ថា​  បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ រួមមាន៖

១៖ ទទួលបានណ្តឹងសរុប ១,៤៦៦សំណើរ មានមនុស្ស ៣,៣០២នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២៩៣សំណើ និងបិទសំណុំរឿង ៤២១សំណើ (រកឃើញមនុស្ស ១,៩៥៣នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៣១ករណី។

សូមជម្រាបដែរថា​ សមត្ថកិច្ចកម្ពុជា​ កាលពីថ្ងៃទី២៩ ខែមេសាថ្មីៗនេះ​ បានស្រាវជ្រាវ បន្តរកឃើញមនុស្សចំនួន៧នាក់ ប៉ុន្តែ មិនមែនជាករណីបង្ខាំង ឬធ្វើទារុណកម្មទេ ប៉ុន្តែ ជនបរទេសទាំង២នាក់នេះ ចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print