ក្រុម Houthis ប្តេជ្ញាឈរជាមួយអុីរ៉ង់ ប្រសិនបើសង្គ្រាមផ្ទុះឡើង​

ចែករំលែក៖

កងកម្លាំង Houthis ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតនៅយេម៉ែន បានប្រកាសថា ខ្លួននឹងគាំទ្រ និងឈរក្បែរអុីរ៉ង់ជានិច្ច ឬសម្ព័ន្ធមិត្តផ្សេងទៀត ប្រសិនបើសង្គ្រាមផ្ទុះឡើង។
នៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយថ្មីៗនេះជាមួយទស្សនាវដ្តីញូវយ៉ក លេខាធិការរងផ្នែកទំនាក់ទំនងរបស់ក្រុម Houthis លោក Nasr al-Din Amer បានបញ្ជាក់ថា កម្លាំងHouthis បានត្រៀមខ្លួនរួចជាស្រេច និងមានកាតព្វកិច្ចជួយអុីរ៉ង់ ឬសម្ព័ន្ធមិត្តផ្សេងទៀត ក្នុងករណីសង្គ្រាមផ្ទុះឡើង។
មន្ត្រី Houthis បានសង្កត់ធ្ងន់ថា ក្រុមនេះមានទំនួលខុសត្រូវក្នុងការការពារសម្ព័ន្ធមិត្តនៅក្នុងក្នុងការតស៊ូ ហើយនឹងមិន “ឈរក្បែរ” នៅចំពោះមុខសកម្មភាពអរិភាពណាមួយប្រឆាំងនឹងសម្ព័ន្ធមិត្តឡើយ។ យោងតាមមន្ត្រី Houthis ក្រុមនេះនឹងការពារសម្ព័ន្ធមិត្តដែលខ្វែងគំនិតជាមួយ Houthis ប្រសិនបើពួកគេប្រឈមមុខនឹងគ្រោះថ្នាក់។
សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីទំនាក់ទំនង Houthis ត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងអុីរ៉ង់នឹងអុីស្រាអែលទើបតែឆ្លងកាត់ដំណាក់កាលនៃការប្រឈមមុខដាក់គ្នាខាងយោធាដ៏គ្រោះថ្នាក់។ នៅយប់ថ្ងៃទី 13 ខែមេសា អុីរ៉ង់បានបើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំមួយដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងមកលើអុីស្រាអែល ជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើស្ថានកុងស៊ុលអុីរ៉ង់ប្រចាំប្រទេសស៊ីរីកាលពីថ្ងៃទី 1 ខែមេសា។ មួយសប្តាហ៍ក្រោយមក អុីស្រាអែល តាមសេចក្តីរាយការណ៍បានសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសលើមូលដ្ឋានអុីរ៉ង់មួយនៅក្នុងតំបន់ Isfahan ប៉ុន្តែភាគីទាំងសងខាងមិនបានបញ្ជាក់ពីការវាយប្រហារនេះទេ។
ជាច្រើនឆ្នាំមកនេះ អុីរ៉ង់ត្រូវបានចាត់ទុកថាជាមេដឹកនាំនៃការតស៊ូប្រឆាំងនឹងអុីស្រាអែលនៅក្នុងតំបន់។ ក្រៅពីក្រុម Houthis កងកម្លាំងដែលគាំទ្រដោយអុីរ៉ង់នៅក្នុងការតស៊ូក៏រួមបញ្ចូលផងដែរនូវចលនាអ៊ិស្លាមហាម៉ាស់នៅប៉ាឡេស្ទីន កម្លាំងហេសបូ៊ឡានៅលីបង់ និងក្រុមប្រដាប់អាវុធជាច្រើនទៀតនៅក្នុងប្រទេសស៊ីរី និងអុីរ៉ង់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print