ក្រោយពេលតុលាការអាជ្ញាកណ្តាល PCA ចេញសេចក្តីសម្រេចចិនជាច្រើនលើក បានច្រានចោលការចោទប្រកាន់ទាំងនោះ។ ប៉ុន្តែតាមទស្សនាវដ្តី Natioanl Interest អាមេរិកអាចនឹងអនុវត្តនូវដំណោះស្រាយ៣ចំណុចដែលបង្ខំចិនត្រូវតែអនុវត្តសេចក្តី សម្រេចរបស់តុលាការ។
កាលពីថ្ងៃទី១២ ខែកក្កដា តុលាការ អាជ្ញាកណ្តាលអន្តរជាតិ PCA បានចេញ សេចក្តីសម្រេចច្រានចោលខែ្សបន្ទាត់៩ កំណាត់របស់ចិនក្នុងការគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង។ ក្រោយចេញសាលក្រម ប្រទេសជាច្រើនបានគាំទ្រនិងអំពាវនាវ ដល់ប្រទេសពាក់ព័ន្ធគោរពសេចក្តីសម្រេច របស់តុលាការស្តីពីវិវាទសមុទ្រចិនភាគខាង ត្បូង។ រដ្ឋាភិបាលហ្វុីលីពីនក៏បានប្រកាសគោរពសេចក្តីសម្រេចនោះ ហើយស្នើឲ្យ ចិនត្រូវតែគោរពដូចគ្នា។
ចំពោះចិននៅតែប្តេជ្ញាការពារទស្សនៈ របស់ខ្លួនមិនទទួលយកសេចក្តីសម្រេច របស់តុលាការមិនទទួលស្គាល់សេចក្តី សម្រេចរបស់ PCA ។ ចិនបានចេញសេចក្តីប្រកាសថា «មិនទទួលយកនូវគោល ការណ៍ណាមួយ និងសកម្មភាពណាមួយ ពឹងផ្អែកលើសេចក្តីសម្រេចរបស់តុលាការPCA»។
បើទោះបីចិនប្រកាសបែបនេះក្តីតែអាមេរិកបញ្ជាក់ថា នៅមានវិធីសាស្ត្របង្ខំឲ្យ ចិនអនុវត្តសេចក្តីសម្រេចនោះបានដោយ មិនធ្វើឲ្យចិនបាក់មុខទៀតផង។
ទី១-ប្រធានាធិបតី អូបាម៉ា ចាំបាច់ត្រូវ តែបង្ហាញពីការគាំទ្រទស្សនៈនិងគោល ជំហររបស់ហ្វុីលីពីនស្តីពីដែនសមុទ្រ និង ដែនគោក។ អាមេរិកចាំបាច់ត្រូវតែបញ្ជូនកម្លាំងទាហានជើងទឹកទៅកាន់ហ្វុីលីពីនការពារប្រជុំកោះ Scarbourough ។
ទី២-សភាអាមេរិកចាំបាច់ត្រូវតែអនុម័ត លើសិន្ធិសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (NUCLOS )
ទី៣-គឺក្រសួងហិរញ្ញវត្ថុអាមេរិកចាំ បាច់ត្រូវតែបញ្ចេញសកម្មភាពក្នុងហេតុ ការណ៍នោះធានាសេដ្ឋកិច្ចដល់ប្រទេសហ្វុីលីពីនមិនឲ្យរងផលប៉ះពាល់ពិការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចដែលចិនបានដាក់ទៅលើហ្វុីលីពីនដូចជាដកប្រាក់ទុនវិនិយោគបញ្ចប់សកម្មភាពពាណិជ្ជកម្មជាដើម។
ពាក់ព័ន្ធនឹងសកម្មភាពនោះដែរ ប្រធា នាធិបតីហ្វុីលីពីនលោក Duterte មានការ ខឹងសម្បាយ៉ាងខ្លាំងដោយសារតែភាគីចិនបានមើលស្រាលទៅលើប្រទេសនេះ។ លោកប្រធានាធិបតីក៏បាននិយាយទៅកាន់ រដ្ឋមន្ត្រីរបស់លោកថា «ទុកឲ្យអាមេរិក បញ្ជូននាវាចម្បាំងរបស់គេមកទីនេះ។ ប៉ុន្តែយើងមិនអាចនិយាយរឿងនោះដោយបើកចំហឡើយ។
នៅពេលនេះលោក Duterte បានស្វា គមន៍ចំពោះនាវាផ្ទុកយន្តហោះអាមេរិក មកកាន់ដែនសមុទ្រចិនភាគខាងត្បូង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនោះដែរ បើទោះបីជាចិនបានគំរាមកំហែងប្រទេសដទៃ ទៀតមិនឲ្យលូកដៃចូលក្នុងវិវាទ តែអាមេ រិកនិងអូស្ត្រាលីកាលពីថ្ងៃទី២០ ខែកក្កដា បានប្រកាសថា នឹងបន្តសកម្មភាពយាម ល្បាតនៅសមុទ្រចិនភាគខាងត្បូងតាម ច្បាប់អន្តរជាតិ។
មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ទាហានជើងទឹកអាមេរិកកនឹងបន្តសកម្មភាពជាប្រចាំ និងស្របច្បាប់នៅគ្រប់ទិសទីលើពិភពលោកក្នុងនោះមានសមុទ្រចិនភាគខាងត្បូងដើម្បីធានាសេរីភាពនិងសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅដែនសមុទ្រ។
វត្តមានរបស់កម្លាំងទាហានអាមេរិកនៅទីនេះគឺជាការរក្សាសណ្តាប់ធ្នាប់ និង អនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។
ហ្វុីលីពីនទើបតែបានច្រានចោលកិច្ច ពិភាក្សាទ្វេភាគីជាមួយចិន ស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូងក្រោយពេលទីក្រុង ប៉េកាំងទាមទារឲ្យទីក្រុងម៉ានីលមិនត្រូវលើក ឡើងពីសេចក្តីសម្រេចរបស់តុលាការមកពិភាក្សា។ កិច្ចពិភាក្សាដែលច្រានចោលសេច ក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលជារឿងដែលហ្វុីលីពីនមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់ចិនបានប្រកាសឲ្យ ដឹងថា នឹងបន្តសាងសង់នៅសមុទ្រចិនភាគ ខាងត្បូង។
រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay កាលពីថ្ងៃទី១៩ ខែកក្កដា បានប្រកាសថា មន្ត្រីចិនបានស្នើឲ្យមាន កិច្ចពិភាក្សាក្នុងលក្ខខណ្ឌទីក្រុងម៉ានីលមិន ត្រូវលើកឡើងពីសាលក្រមតុលាការដែលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ខែកក្កដា ដោយសាលក្រមនោះមានផលប្រយោជន៍សម្រាប់ហ្វុីលីពីន។ លោក Yasay បញ្ជាក់ថា «ពួកគេស្នើឲ្យយើងពិភាក្សា ដោយមិនយកបញ្ហាសេចក្តីសម្រេចរបស់តុលាការមកនិយាយ។
រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានជួបសមភាគីចិនក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបASEM នៅម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា។ តាមប្រសាសន៍លោក Yasay មន្ត្រីចិនបានបញ្ជាក់ថា ប្រសិនបើហ្វុីលីពីននៅតែបន្តលើកឡើងពីបញ្ហាដែនអធិប តេយ្យភាពនោះប្រទេសទាំងពីរនឹងប្រឈម មុខដាក់គ្នាកាន់តែតានតឹង។
លោក Yasay បានបន្តទៀតថា «ប្រសិន បើអស់លោកនៅតែលើកឡើងពីសាល ក្រមតុលាការនោះយើងនឹងប្រឈមមុខតាន តឹងដាក់គ្នា»។ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន បន្តទៀថា ចិននឹងត្រូវពិចារណាឡើងវិញ នូវសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគ ខាងត្បូង។ អ្វីដែលចិនបានលើកឡើងនាពេលនេះគឺដើម្បីការពារផលប្រយោជន៍ របស់ខ្លួន ពិសេសគឺក្រុមនេសាទនៅជុំវិញ កោះ Scarborough របស់ហ្វុីលីពីន។ ភាគីចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការវិភាគ របស់រដ្ឋមន្ត្រីការបរទេសហ្វុីលីពីននោះឡើយ។
បើទោះបីមានសាលក្រមតុលាការអាជ្ញា កណ្តាលបែបណាក្តីចិននៅតែបន្តសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូងដដែល ហើយគំរាមប្រទេសដទៃមិនត្រូវ លូកដៃចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង។
សាលក្រមតុលាការអាជ្ញាកណ្តាលគឺជា មូលដ្ឋានដ៏ល្អប្រសើរបំផុតសម្រាប់ប្រទេស មហាអំណាចដូចជាអាមេរិកបន្តសកម្មភាពនៅក្នុងដែនសមុទ្រចិនភាគខាងត្បូងដោយ ស្របច្បាប់ក្នុងការជំរុញឲ្យប្រទេសពាក់ ព័ន្ធអនុវត្តសាលក្រមពេញលេញ។ អាមេរិក មិនចាកចេញពីទីនេះឡើយបើទោះបីរងការ គំរាមពីចិនក៏ដោយ ហើយពេលនេះហ្វុីលី ពីនបានស្វាគមន៍ទៀតជាហេតុធ្វើឲ្យចិនមិន អាចធ្វើអ្វីបានបន្ថែមទៀតទៅលើសមុទ្រ ចិនភាគខាងត្បូង ហើយមហិច្ឆតាគ្រប់គ្រងនោះទីនោះក៏ត្រូវបាត់បង់បន្តិចម្តងៗតាមច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី