ក្រសួងបរិស្ថានរួមជាមួយអង្គការជាដៃគូសម្ពោធ សៀវភៅស្តីពីសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំព្រិច

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការ Winrock International និងអង្គការ WWF កម្ពុជាក្រោមការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេ រិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅដែលមានចំណងជើងថា«ដែនជម្រកសត្វព្រៃ ភ្នំព្រេច»សម្រាប់បង្ហាញប្រភេទសត្វ សំខាន់ៗ។

...

សៀវភៅដែលមានកម្រាស់ជាង៧២ ទំព័របង្ហាញពីសត្វព្រៃដែលមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចខេត្តមណ្ឌលគិរីបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅ ទីស្តីការក្រសួងបរិស្ថាន ដើម្បីឲ្យសិស្សានុសិស្សបានឈេ្វងយល់និងជួយអភិរក្សនិងការពារ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានឲ្យដឹងថា សៀវភៅនេះបង្ហាញអំពីសត្វព្រៃសំខាន់មួយចំនួននិងសហគមន៍មូលដ្ឋានដែលកំពុងរស់នៅពឹងអាស្រ័យពីការការពារព្រៃឈើនិងសត្វព្រៃនៅតំបន់នេះ។ លោកបន្តថា កម្រងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំព្រិច គឺជាឯកសារដ៏ពេញលេញមួយសម្រាប់ការអភិរក្ស និងការគ្រប់គ្រងជីវចម្រុះក្នុងប្រទេសកម្ពុជា ហើយវាក៏ជាឯកសារគោលមួយសម្រាប់គោលដៅ អភិរក្សសត្វព្រៃផ្សេងទៀតនាពេលអនាគត។

លោក គង់ គីមស្រេង ប្រធាននាយក ដ្ឋានអភិរក្សតំបន់ការពារធម្មជាតិខាងត្បូងបឹងទន្លេសាបនៃក្រសួងបរិស្ថានបានឲ្យ ដឹងថា សៀវភៅនេះនេះផងដែរអាចផ្សព្វ ផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីសារសំខាន់សត្វព្រៃនិងជួយការពារធនធាន ធម្មជាតិ។ លោកបន្តថា ក្រសួងបរិស្ថាននឹង បន្តធ្វើសៀវភៅប្រភេទនេះកម្រងសត្វព្រៃនេះនូវតំបន់អភិរក្សទាំង២៣កន្លែងនិង តំបន់១៨ កន្លែងផ្សេងទៀតដែលក្រសួង កំពុងរៀបចំអនុក្រឹត្យដើម្បីបញ្ចូលទៅក្នុងតំបន់ការពារនិងអភិរក្ស។ លោកបញ្ជាក់ ក្រសួងមិនអាចធ្វើម្តងបានទាំងអស់នោះទេគឺធ្វើទៅតាមជំហាន។

លោក ឈិត សំអាត នាយកអង្គការ មូលនិធិសកលម្រាប់ធនធានធម្មជាតិ ប្រចាំកម្ពុជាហៅកាត់WWF មានប្រសា សន៍ថា ដែនជម្រកសត្វព្រៃភ្នំព្រិចនេះ សម្បូរទៅដោយធនធានធម្មជាតិ និងជាទី ជម្រកយ៉ាងសម្បូរបែបរបស់ប្រភេទថនិកសត្វ សត្វស្លាប និងឧរង្គសត្វដែលជិតផុត ពូជនិងគំរាមកំហែងចំនួន១៨ប្រភេទ។ ជម្រកសត្វព្រៃភ្នំព្រិចស្ថិតនៅក្នុងខេត្ត មណ្ឌលគិរី ដែលគ្របដណ្តប់លើផ្ទៃដី២ ពាន់គីឡូម៉ែត្រការ៉េ។ តំបន់នេះត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានសារសំខាន់ក្នុងការគាំទ្រនូវប្រភេទសត្វជិតផុតពូជជាច្រើន៕

13816823_677819992369707_1832885510_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print