យន្តហោះកូរ៉េខាងជើងរងការឆាបឆេះក៏សម្រេចចុះចតជាបន្ទាន់នៅចិន

ចែករំលែក៖

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air Koryo កូរ៉េខាងជើង បានចុះចតជាបន្ទាន់នៅក្នុងប្រទេសចិនដោយសារតែរងការឆាបឆេះ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣៥នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។

...

ហេតុការខាងលើកើតឡើងនៅលើជើងហោះហើលេខ១៥១ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង តែមួយគត់ដែលហោះហើរពីទីក្រុងព្យុងយ៉ាង ទៅកាន់ទីក្រុងប៉េកាំង ។ នៅមុនពេលកើតហេតុអាកាសយានឹកក៏បានទំនាក់ទំនងជាមួយមន្ទីរហោះហើររបស់ចិននៅវេលាម៉ោង៨និង៣៥នាទីម៉ោងក្នុងតំបន់ប្រាប់ពីផ្សែងឆាបឆេះចេញពីយន្តហោះត្រូវការចុះចតជាបន្ទាន់។ នៅពេលនោះគេមិនទាន់ដឹកថា មានអ្នកស្លាប់ឬរងរបួសនោះឡើយ ហើយក៏មិនដឹងពីមូលហេតុបណ្តាលឲ្យឆេះនោះដែរ។

ភាគច្រើនក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រើប្រាស់ប្រភេទយន្តហោះ TU-202 និង AN-148 ផលិតដោយប្រទេសរុស្ស៊ី។ ការហោះហើរទៅកាន់ក្រៅប្រទេសរបស់ក្រុមហ៊ុននេះមានតែនៅទីក្រុងប៉េកាំង និងសៀងហៃប្រទេសចិន និងទីក្រុងកំពុងផែ Vladivostok នៅក្នុងប្រទេសរុស្ស៊ី។

ក្រុមហុនអាកាសចរណ៍ខាងលើមិនមានការហោះហើរជាញឹកញាប់ដូចជាក្រុមហ៊ុនដទៃទៀតឡើយ ដោយសារតែមិនសូវមានអ្នកដំណើរចេញទៅក្រៅ និងរងការដាក់ទណ្ឌកម្មពីសហគមនអន្តរជាតិ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print