ហេតុអ្វីមានចរាចរណ៍ គ្រឿងញៀនក្នុងពន្ធនាគារ PJ បាន?

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចធ្វើការនៅពន្ធនាគាររាជធានីភ្នំពេញ PJ សុំមិន បញ្ចេញឈ្មោះបានឱ្យដឹងថា កាលពី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦កន្លង ទៅកម្លាំងសមត្ថកិច្ចពន្ធនាគារមួយនេះបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ជាជនសង្ស័យនាំគ្រឿងញៀនចូលពន្ធនាគារ PJ យ៉ាងសកម្មនាពេលកន្លងមក ប៉ុន្តែលើកចុងក្រោយត្រូវបែកការណ៍រហូតឈានដល់មានការឃាត់ខ្លួន ។

...

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ អៀង ថវិកា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បានយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២កញ្ចប់តូច ទៅឲ្យទណ្ឌិតជាសង្សារឈ្មោះ សុខ សុភ័ក្រ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស ។ ប្រភពបានបន្ត ថា ស្ត្រីជាជនសង្ស័យបានយកគ្រឿងញៀន ឲ្យបុរសជាសង្សារនៅខាងក្រៅអគារពន្ធនាគារ ដោយឲ្យបុរសនោះយកស្កុតបិទគ្រឿងញៀនជាប់នឹងបាតជើង ប៉ុន្តែត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញនៅមាត់ច្រកចូលពន្ធនាគារហើយគ្រានោះស្ត្រីជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចពន្ធនាគារតាមទាន់ចាប់ប្រគល់ឲ្យនគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្ត ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ថា ចំពោះករណីគ្រឿង ញៀនដែលមានទណ្ឌិត ឈ្មោះ សុខ សុភ័ក្រ ជាអ្នកប្រព្រឹត្ត និងមានស្ត្រីជាជនសង្ស័យជាអ្នកយកទៅឲ្យនៅក្នុងពន្ធនាគារ PJ នោះវាមិនមែនទើបតែកើតឡើងជាលើកទីមួយ ទេ គឺវាបានកើតឡើងជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែសមត្ថកិច្ចចាប់មិនបានអ្នកនាំចូលគឺចាប់បានតែឈ្មោះ សុខ សុភ័ក្រនេះហើយ ទណ្ឌិតរូបនេះធ្លាប់បាន ឆ្លើយថាអនុរក្សពន្ធ នាគារជាអ្នកយកមកលក់ឲ្យរូបគេទៅវិញ។ ប្រភពអះអាងថា កន្លងមកក៏ធ្លាប់មានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានកោះហៅអនុរក្សពន្ធនាគារដែលត្រូវទណ្ឌិត រូបនេះឆ្លើយដាក់ទៅសាកសួរផងដែរ ប៉ុន្តែ វាមិនមែនជាការពិត ក៏អនុញ្ញាតឲ្យអនុរក្សនោះត្រលប់ទៅវិញ ។

លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ បានថ្លែងតាមទូរស័ព្ទថា សមត្ថកិច្ចរបស់ លោកពិតជាចាប់បានស្ត្រីខសង្ស័យាងលើនោះមែន គឺពាក់ព័ន្ធនឹងរឿងយកគ្រឿងញៀនចូលពន្ធនាគារ ។ លោកបញ្ជាក់ថា កន្លង មកទណ្ឌិតឈ្មោះ សុខ សុភ័ក្រ ពិតជាមាន ករណីរក្សាទុកគ្រឿងញៀននៅក្នុងពន្ធនាគារមែន ហើយលោកក៏បានបញ្ជូនរបាយការណ៍ទៅតុលាការដែរ ប៉ុន្តែមិនឃើញមានចំណាត់ការតុលាការទេ ។ លើកនេះគឺលោកនឹងបញ្ជូនរបាយការណ៍ទៅកាន់តុលាការបន្តទៀត ដើម្បីចាត់ការវិធានការតាមផ្លូវច្បាប់លើទណ្ឌិតឈ្មោះ សុខ សុភ័ក្រនេះ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក៏មាន ជនជាប់ឃុំម្នាក់បានរត់ចេញពីពន្ធនាគារ PJ ដែររហូតមកដល់ពេលនេះនៅមិនទាន់ចាប់បាននៅឡើយទេ ស្របពេលដែលមានដំណឹងលេចឮពីភាពមិនប្រក្រតីនៃការគ្រប់គ្រង របស់លោក ពេជ្រ យ៉ុន ប្រធានពន្ធនា គារ PJ ។ កន្លងមកលោក ពេជ្រ យ៉ុន ក៏ធ្លាប់បានបកស្រាយថា ការរិះគន់និងការ ទម្លាយព័ត៌មានថា លោកគ្រប់គ្រងពន្ធ នាគារ PJ មិនបានល្អពីសំណាក់មន្ត្រីក្រោមឱវាទ លោកនោះគឺជារឿងមិនពិត ជារឿងប្រឌិតឡើងដោយសារតែមន្ត្រីទាំងនោះបាត់បង់ប្រយោជន៍នៅពេលដែលលោកមក កាន់តំណែង និងអនុវត្តច្បាប់តឹងរុឹង ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ អៀង ថវិកា ត្រូវបានកម្លាំងសមត្ថកិច្ចនៃ អធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវបញ្ជូនទៅសាលាដំបូងហើយដើម្បីចាត់ការតាមនីតិវីធី៕

07_21_2016_05_00_48index

ដោយ៖ នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print