Leverkusen យកឈ្នះ Roma នៅ Europa League ជើងទី១បន្តកំណត់ត្រាមិនចាញ់សោះក្នុងរដូវកាលនេះ

ចែករំលែក៖

ក្រុម Bayer Leverkusen បាន យក ឈ្នះ ក្នុង លទ្ធផល ២-០ ក្នុង ជើង ទី មួយ លើ ក្រុមម្ចាស់ផ្ទះ Roma ដើម្បី កាន់តែមានឱកាសច្រើនក្នុងការឡើង ទៅ កាន់ វគ្គ ផ្តាច់ ព្រ័ត្រ Europa League របស់ ពួក គេ។

គ្រាប់ បាល់ របស់ Florian Wirtz និង Robert Andrich បាន ជួយ ឲ្យ ម្ចាស់ ជើង ឯក Bundesliga ទទួល បាន ជ័យ ជម្នះ លើកក្រុមម្ចាស់ផ្ទះ ក្នុង ប្រទេស អ៊ីតាលី។ Roma ស៊ុតចំគោលដៅបានតែ២គ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ Romelu Lukaku កាត់រូបដាច់ពីគេ មុនពេលត្រូវបានជំនួសវិញក្រោយ៨០នាទី។

អ្នកជំនួស Tammy Abraham បានបាត់បង់នូវឱកាសមាសមួយដែរដើម្បីស្វែងរកគ្រាប់បាល់មួយគ្រាប់ដែរ។ បន្ទាប់ពីការបើកដំណើរការរយៈពេលខ្លីកន្លះម៉ោងក្រុម Leverkusen បានបំបែកភាពជាប់គាំងនៅពេលដែលខ្សែការពារ Alex Grimaldo បញ្ជូនបាល់មុនពេលបង្កើតឱកាសឲ្យខ្សែបម្រើ Wirtz សម្រាប់គ្រាប់បាល់ទី១៨របស់គាត់ក្នុងរដូវកាលនេះ។

ក្រុមម្ចាស់ផ្ទះ Roma បានវាយបកវិញជាមួយនឹងឱកាសល្អផងដែរ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានទេ ដោយសារតែ អ្នកចាំទីបានព្យាយាមរារាំង។ ខ្សែបម្រើ Andrich បានបន្ថែមការនាំមុខគ្រាប់ទី២ឲ្យ Leverkusen នៅពាក់កណ្តាលតង់ទី២ ដោយការស៊ុតបាល់ឆ្ងាញយ៉ាងល្អ។

ជ័យ ជម្នះ នេះ បាន ពង្រីក ការ ប្រកួត មិន ដែល ចាញ់ របស់ ក្រុមលោក Xabi Alonso ដល់ ទៅ៤៧ប្រកួត ក្នុង គ្រប់ ការ ប្រកួត ទាំង អស់។

ចំណែកការ ប្រកួត ជើង ទី ១ វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ ផ្សេង ទៀត រវាង Marseille និង Atalanta បាន បញ្ចប់ ក្នុង លទ្ធផល ១-១ នៅ Stade Velodrome។ ខ្សែប្រយុទ្ធ Gianluca Scamacca បានជួយឱ្យក្រុមភ្ញៀវនាំមុខនៅនាទីទី១១នាទី មុនពេលដែលខ្សែការពារ Chancel Mbemba តាមស្មើដោយការស៊ុតបាល់ពីចម្ងាយបនៅ៩នាទីក្រោយមក។

ក្រុមទាំង២ ត្រូវការឈ្នះរៀងខ្លួន បន្ទាប់ពីបានខកខានឱកាសដោយលទ្ធផលស្មើ១ទល់១នៅជើងទី១នេះ ហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅ Bergamo នៅសប្តាហ៍ក្រោយ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print