ត្រីងៀតកម្ពុជារំពឹងថា នឹងត្រូវបាននាំទៅកាន់សហរដ្ឋ អាមេរិកនិងណូវែលសេឡង់ក្នុងពេលឆាប់ៗ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញត្រីកែច្នៃទម្ងន់ជិត ៥តោន ជាលើកដំបូងទៅកាន់ប្រទេស​អូស្ត្រាលី នៅថ្ងៃខាងមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា វានឹងត្រួសត្រាយផ្លូវ សម្រាប់ការធ្វើពាណិជ្ជកម្មនាំចេញត្រី ទៅកាន់ទីផ្សារបរទេសផ្សេងទៀត។ ក្តីរំពឹងនោះគឺនឹងបានត្រូវនាំទៅបណ្ដាប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងណូវែសេឡង់ជាដើម។

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food បានឲ្យដឹងថា នេះជាលើកដំបូង ដែលសហ គ្រាសអ្នកស្រី បានសាកល្បងនាំចេញត្រីកែច្នៃខ្មែរលើកដំបូងអ្នក៤,៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។

អ្នកស្រី បានលើកឡើងថា ប្រសិនបើការនាំចេញសាក ល្បងនេះ ទទួលបានជោគជ័យ វានឹងជួយបើកផ្លូវឲ្យសម្រាប់ការនាំចេញទៅជាបន្តបន្ទាប់ទៀត ហើយជា មួយគ្នានេះ អ្នកស្រីក៏កំពុងធ្វើការចរចានាំចេញត្រីកែច្នៃពីកម្ពុជា ទៅប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់ ផងដែរ។ លោកស្រី បានបង្ហាញការរំពឹងថា ប្រសិនបើគម្រោងនេះ ទទួលបានជោគជ័យ សគ្រាស នឹងបង្កើនការនាំចេញឲ្យបានពី ១៥ទៅ ២០ តោន សម្រាប់ឆ្នាំ ២០២៤នេះ។ ទោះជាយ៉ាងណា អ្នកស្រី បានលើកឡើងថា បញ្ហាកង្វះវត្ថុធាតុដើម ដើមទុន និងបច្ចេកទេស នៅតែបង្កជាក្តីបារម្ភសម្រាប់សហគ្រាស ដែលទើបបង្កើតថ្មីថ្មោងមួយនេះ។

បើតាមអ្នកស្រី ស៊ឹម សេរីរ័ត្ន បានឲ្យដឹងថា សហគ្រាស Home Taste Food អាចលក់ផលិត ផលត្រីកែច្នៃ មានត្រីងៀត ប្រហុក ផ្អក និងត្រីឆ្អើ ប្រមាណ ១តោន ក្នុងមួយខែ សម្រាប់ទីផ្សារក្នុងស្រុក។

...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ អ្នក នាំពាក្យ អ៊ឹម រចនា បានសរសេរក្នុងគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤,៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ ក្រសួង នឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print