ប្រាក់ចំណេញក្រុមហ៊ុនរថយន្តយក្សរបស់ចិន BYD ដែលគូប្រជែងធំរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនី (EV) និងសង្រ្គាមតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ក្រុមហ៊ុនបាន BYD និយាយថា ខ្លួនរកចំណូលបាន 630 លានដុល្លារ (502 លានផោន) ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះជាង 47% បើប្រៀបធៀបនឹងត្រីមាសមុន។
ក្រុមហ៊ុន BYD បាននឹងកំពុងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla របស់ Elon Musk ដើម្បីក្លាយជាអ្នកលក់រថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានដណ្តើមយកតំណែងជើងឯកកាលពីដើមខែនេះ បន្ទាប់ពីចាញ់គូប្រជែងចិនរបស់ខ្លួនកាលពីចុងឆ្នាំមុន។
BYD និយាយថា ខ្លួនលក់បានតែជាង 300,000 គ្រឿងប៉ុណ្ណោះក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ តែក្នុង ត្រីមាសចុងក្រោយនៃឆ្នាំ2023ពួកគេលក់បានរហូតដល់ទៅ526,000 គ្រឿង។
លទ្ធផលហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានបង្ហាញថា វាអាចដំណើរការបានល្អជាងក្រុមហ៊ុន Tesla ដែលបានប្រកាសថាប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួនធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាតបានរំខានដល់ការផលិត និងការលក់ក្នុងឆ្នាំ 2020។
BYD និងគូប្រជែងរបស់ខ្លួនបានចូលរួមក្នុងសង្គ្រាមបន្ទាបតម្លៃនៅក្នុងប្រទេសចិន ខណៈដែលពួកគេប្រកួតប្រជែងដណ្តើមចំណែកទីផ្សារនៅពេលមានកំណើនសេដ្ឋកិច្ចយឺត។
ដើម្បី ទប់ ស្កាត់ ការ ធ្លាក់ ចុះ នៃ តម្រូវ ការ នៅ ក្នុង ប្រទេស ចិន BYD ក៏ បាន សម្លឹង រក ការ ពង្រីក ទីផ្សារ ថ្មី ផង ដែរ។
ក្រុមហ៊ុនផលិតរថយន្ត EV បាននាំចេញរថយន្តចំនួន 240,000 គ្រឿងក្នុងឆ្នាំ 2023 តែពួកគេសង្ឃឹមថានឹងបង្កើនការនាំចេញឲ្យច្រើនជាងនៅក្នងឆ្នាំ២០២៤នេះ។