សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មានខ្មែរនិយមបរទេសឲ្យមានសីលធម៌ក្នុងខ្លួនក្នុងនាមជាខ្មែរខ្លះផង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅសារព័ត៌មានខ្មែរនិយមបរទេសឲ្យមានសីលធម៌ក្នុងខ្លួនក្នុងនាមជាខ្មែរខ្លះផងកុំមានបញ្ហាជាមួយសម្ដេចតែយកក្រុមគ្រួសារសម្ដេចជាផ្ទាំងស៉ីបដើម្បីវាយប្រហារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ បើចង់វាយប្រហារសុំត្រឹមវាយប្រហារតែសម្ដេចបានហើយ ព្រោះកូននិងប្រពន្ធ ក្រុមគ្រួសារសម្ដេចពុំមានបញ្ហាអ្វីជាមួយអ្នកទាំងនោះទេ។
សម្ដេចលើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៦ រសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញថា ការប្រឌិតរឿងវាយប្រហារលើភរិយា និងកូនសម្ដេចគឺជារឿងអសីលធម៌បំផុត។
ការលើកឡើងរបស់សម្ដេចគឺបន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មាន The Cambodia Daily បានប្រឌិតរឿងថាអគ្គនាយកគយលោក គុណ ញឹម បានយកលុយទៅសូកប៉ាន់ជំទាវទី១កម្ពុជាដើម្បីបានបន្តការងារដល់ឆ្នាំ២០២៨។
ឆ្លើយតបទៅនឹងការចុះផ្សាយនេះសម្ដេចធិបតីបានចាត់ទុកថាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះបានប្រឌិតឡើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឫមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសំណូមពរបងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឫមិនមានអាជ្ញាប័ណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្តល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែលទ្ធភាពពេលវេលាខ្លះយើងអត់មាន យើងបានមួយជ្រុង ប៉ុន្តែខ្ញុំសុំដើរតួជាអ្នកព័ត៌មាន ប៉ុន្តែកុំដើរតួរជាអ្នកធ្វើតុលាការ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងបានដឹងពីព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមកផ្គុំគ្នាឱ្យបានគ្រប់គ្រុងជ្រោយ ហើយសូមកុំធ្វើការវិនិច្ឆ័យមុន ត្រូវខិតខំព្យាយាមរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ការស្រាវជ្រាវឱ្យបានគ្រប់ទម្រង់ និងគ្រប់ជ្រុងជ្រោយនេះ សូមលើកទឹកចិត្តគឺផ្សាយមិនមែនកាន់ជើងអ្នកណាទេ គឺផ្សាយក្នុងនាមឆន្ទៈរបស់យើងជាអ្នកអព្យាក្រិត ជាអ្នកប្រមូលព័ត៍មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីផ្សព្វផ្សាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print