ស្លាប់និងបាត់ខ្លួនជាង ១០០នាក់ ដោយគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ស្ថិតនៅចុងភាគខាងត្បូងបំផុតនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ៣៩នាក់ និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងបន្តកើនឡើង។

ក្រុមមន្ត្រីក្នុងរដ្ឋ Rio Grande do Sul បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៣ ខែឧសភាថាមនុស្ស ៦៨នាក់នៅតែបន្តបាត់ខ្លួននៅឡើយ និងយ៉ាងហោច ២៤ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះភ្លៀងបានបង្កផលប៉ះពាល់ដល់ច្រើនជាងពាក់កណ្ដាលនៃទីក្រុងចំនួន៤៩៧ ក្នុងរដ្ឋមួយនេះដែលមាន ព្រំដែនជាប់ជាមួយប្រទេសអ៊ុយរូហ្កាយ និងអាហ្សង់ទីន។
នៅតាមទីក្រុងជាច្រើន ផ្លូវត្រូវបានជន់លិច រីឯស្ពានរងការខូចខាត ឬត្រូវបានបំផ្លាញដោយទឹកជំនន់។ បន្ថែមពីលើនេះ ព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដី និងបណ្ដាលផ្នែកខ្លះនៃទំនប់ទឹកមួយបាក់រលំផងដែរ។
ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានវាយប្រហារលើរដ្ឋ Rio Grande do Sul ផងដែរកាលពីខែកញ្ញា ឆ្នាំមុន ក្រោមឥទ្ធិពលនៃព្យុះស៊ីក្លូនមួយដែលបានបង្ក ជាគ្រោះទឹកជំនន់សម្លាប់មនុស្ស ៥០នាក់៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print