ការធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងរបស់ក្រុម Tottenham បានបន្តខណៈដែលក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅដល់កំពូលទាំង៤ នៅ Premier League រដូវកាលនេះបានរសាត់ទៅទៀត បន្ទាប់ពីពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Liverpool នៅកីឡដ្ឋាន Anfield ក្នុងលទ្ធផល ៤ទល់២។
ការបរាជ័យរបស់ Aston Villa ក្រោមថី្វជើងក្រុម Brighton បានបើកទ្វារចំហសម្រាប់ Spurs ក្នុងការដណ្តើមកៅអីChampions League នៅរដូវកាលក្រោយ ប៉ុន្តែក្រុមមាន់ខ្នាយមាសមិនអាចដណ្តើមបាន និងបរាជ័យជាលើកទី៤ជាប់ៗគ្នាបានដែរ ខណៈដែល Liverpool បានរកឃើញទម្រង់លេងម្តងទៀតបន្ទាប់ពីការធ្លាក់ចុះថ្មីៗនេះរបស់ពួកគេ។
Mohamed Salah បានរកគ្រាប់បាល់នាំមុខនៅនាទីទី១៦ បន្ទាប់ពីការបានសម្រុះសម្រួលគ្នាជាអ្នកចាត់ការ Jurgen Klopp នៅWest Ham ពីការស៊ុតបញ្ចូលទីដោយការតែតបាល់ពីចម្ងាយពីការបញ្ជូនរបស់ Cody Gakpo ហើយ Andy Robertson បានបន្ថែមគ្រាប់បាល់ទី២ នៅពាក់កណ្តាលតង់ទី១ ដោយអ្នកចាំទី Guglielmo Vicario របស់ Spurs មិនអាចជួយសង្គ្រោះបាននោះទេ។
Spurs បានបរាជ័យ២គ្រាប់បន្ថែមទៀតដោយក្រុមម្ចាស់ផ្ទះ ដោយ Cody Gakpo រកបានគ្រាប់ទី៣នៅនាទីទី៥០ពីការបញ្ជូនរបស់Harvey Elliott ហើយ៩នាទីបន្ទាប់ពីចន្លោះពេល នោះគ្រាប់ទី៤បានកើតឡើងពីការស៊ុតរបស់កីឡាករ Harvey Elliott ១គ្រាប់នៅនាទីទី៥៩ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យពីចម្ងាយ។
បន្ទាប់មក Liverpool ក៏បានរបូត២គ្រាប់វិញផងដែរតាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Richarlison និង Heung-Min Son ផ្តល់ក្តីសង្ឃឹមដល់ Spurs ប៉ុន្តែនៅតែមិនអាចតាមស្មើក្រុមម្ចាស់ផ្ទះបាន ហើយបច្ចុប្បន្នក្រុមចាញ់៧ពិន្ទុតាមពីក្រោយក្រុម Aston Villa ដែរឈរចំណាត់ថ្នាក់លេខ៤ជាមួយនឹងការប្រកួតក្នុងដៃ។
លោក Klopp មិនបានជួយ Liverpool ឈ្នះពាន Premier League នៅរដូវកាលនេះនោះទេ បន្ទាប់ពីគាត់នឹងត្រូវចាកចេញចុងរដូវកាលនេះ ដែលធ្លាប់មានសង្ឃឹមឈ្នះពានចំនួន៤ ប៉ុន្តែពិតជាបានកំណត់ទិដ្ឋភាពសម្រាប់ការលាគ្នានៅ Anfield ដ៏រំជើបរំជួលក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
ចំណែកក្រុម Spurs បន្ទាប់ពីបរាជ័យនេះ ក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League រដូវកាលក្រោយរបស់ពួកគេមើលទៅអាក្រក់ខ្លាំងណាស់នៅពេលនេះ ខណៈនៅសល់៣ប្រកួតទៀតនឹងចប់រដូវកាល២០២៣–២០២៤៕ (រូបភាព ៖BBC Sport)