លោកអភិបាលរងស្រុករមាសហែក៖ ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព 

ចែករំលែក៖

ខេត្តស្វាយរៀង: លោកឈុន ប៉ូលីណា អភិបាលរងស្រុក តំណាងលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃនិងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបានចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។

ការលើកឡើងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤ ក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ ក្នុងឃុំចន្ត្រី ស្រុករមាសហែក នៅសាលាឃុំចន្ត្រី។

លោកអភិបាលរងស្រុកបានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យមានការដេញថ្លៃដោយសេរីនិងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។ ដូច្នេះការដេញថ្លៃត្រូវឱ្យមានតម្លាភាពនិងការសាងសង់ផ្លូវធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។

ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

...

លោកបានបន្ថែមថា ចំពោះអាជ្ញាធរឃុំ ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់បន្ថែមទៀតលើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮរាល់កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print