ខេត្តកំពង់ធំ៖ ក្នុងដំណើរអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋបងប្អូនអាជីវករផ្សារស្ទឹងសែន (ហៅផ្សារចាស់) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ។
សម្ដេចបានបង្កលក្ខណៈដ៏ស្និតស្នាលជាមួយប្រជាពលរដ្ឋក្នុងនោះសម្ដេចតេជោក៏បានថ្លែងបញ្ជាក់ប្រាប់អំពីការសាងសង់ផ្សារស្ទឹងសែន គឺសម្ដេចតេជោបានជួយឧបត្ថម្ភការជួសជុលដំបូលផ្សារ ។
ទទឹមនិងអាជិវករជាច្រើនចេះតែឆ្ងល់និងមិនដឹងថា ផ្សារស្ទឹងសែន វិនិយោគមានប៉ុន្មានអាណត្តិ សម្ដេចតេជោបានមានប្រសាសន៍ប្រាប់ទៅកាន់បងប្អូនអាជិវករយ៉ាងដូច្នេះថា ៖ ផ្សារនេះគឺខ្ញុំបានផ្តល់ថវិកាជួសជុលដំបូលផ្សារដល់អាជីវករនៅទីនេះ។ តាមការសំណេះសណាលកាលពីព្រឹកនេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលមានបងប្អូនមួយចំនួនធំមិនទាន់បានដឹងច្បាស់អំពីអាណត្តិនៃការលក់ដូរក្នុងផ្សារនេះ។
សម្ដេចតេជោក៏សូមបញ្ជាក់ជូនបងប្អូនអាជីវករផ្សារស្ទឹងសែនទាំងមូលអោយអានជ្រាបថា ចាប់ពីថ្ងៃនេះផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត៕
ដោយ៖ សុខ ខេមរា