ប្រទេសរុស្ស៊ី៖ សហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅប្រទេសទួរគី?

ចែករំលែក៖

រដ្ឋាភិបាលប្រទេសទួរគីទទួលបានព័ត៌មានស្តីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាពីទាហានរុស្ស៊ីមុនប៉ុន្មានម៉ោងនៃរដ្ឋប្រហារចាប់ផ្តើមនៅយប់ថ្ងៃទី១៥ ខែកក្កដា។ សារ ព័ត៌មានអារ៉ាប់ជាច្រើនក៏បានផ្សាយស្រដៀង គ្មាននោះដែរ។

...

តាមព័ត៌មានពីកម្លាំងទាហានរុស្ស៊ីឈរជើងនៅក្នុងតំបន់ជាប់ព្រំដែនទួរគីបានឲ្យ ដឹងថា ក្រុមឯកទេសនៅទីនោះទទួលបានសារអេឡិចត្រូនិកស្តីពីការធ្វើរដ្ឋប្រហារ ហើយក៏បញ្ជូនទៅកាន់ក្រសួងចារកិច្ច ទួរគី។ ទាំងនោះហើយបានជាលោក អ៊ែរដូ ហ្គាន ប្រធានាធិបតីទួរគីចាកចេញពីសណ្ឋា គារនៅតំបន់រមណីយដ្ឋាទាន់ពេលវេលា មុនពេលកម្លាំងទាហានទៅដល់ទីនោះចាប់ ខ្លួនរូបលោក។

នៅពេលនេះគេមិនទាន់ដឹងថាស្ថាប័នណាមួយរបស់រុស្ស៊ីដែលចាប់បានសារខាង លើនោះឡើយ។ ប៉ុន្តែមន្ត្រីការបរទេសរុស្ស៊ី បានបញ្ជាក់ថា កម្លាំងចារកិច្ចពិសេសរបស់រុស្ស៊ីបានដាក់នៅទីតាំង Khmeimim ក្នុង ខេត្ត Latakia ប្រទេសស៊ីរីដោយបំពាក់នូវប្រព័ន្ធទំនើបៗក្នុងការធ្វើសង្គ្រាមអេឡិចត្រូ និក និងលួចស្តាប់ទូរស័ព្ទរបស់សត្រូវ។

មន្ត្រីទួរគីក៏បានឲ្យដឹងផងដែរថា ទួរគីមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ ប្រភពព័ត៌មានពីរដ្ឋាភិបាលទួរគីបានបញ្ជាក់ ថា មានមេទ័ពមួយចំនួនដែលក្រុមចារកម្មបានផ្តល់ឲ្យរដ្ឋាភិបាលស្តីពីគម្រោងធ្វើរដ្ឋប្រហារ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតី អ៊ែរដូហ្គាន បានបញ្ជាក់ពីការប៉ុនប៉ងធ្វើរដ្ឋ ប្រហារកើតចេញពីប្អូនថ្លៃរបស់លោក។ លើលពីនេះទៅទៀតទួរគីក៏ទទួលបានព័ត៌មានថា មានប្រទេសជាច្រើនបានលូកដៃ ចូលរួមនៅក្នុងគម្រោងធ្វើរដ្ឋប្រហារនោះ។

លោក Lawrence Wilkerson ធ្លាប់គ្រប់គ្រងការិយាល័យសន្តិសុខរបស់អតីតរដ្ឋ មន្ត្រីការបរទេសអាមេរិកលោក Colin Powel បញ្ជាក់ថា អគ្គនាយកចារកម្មអា មេរិក CIA លោក John Brennan បានដឹងព័ត៌មានពីការធ្វើរដ្ឋប្រហារទាំងនោះ ហើយ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើ រដ្ឋប្រហារនៅទួរគីទៀតផង។ ចំណែកមន្ត្រី ទួរគីវិញក៏ធ្លាប់បានលើកឡើងពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុង គម្រោងធ្វើរដ្ឋប្រហារនោះ។

ដូចគ្នានេះដែរមេទ័ពរុស្ស៊ីក៏បានបញ្ជាក់ថា អាមេរិកមានបំណងចង់ប្រើប្រាសទាហានទួរគីដើម្បីហាមប្រាមនាវាចម្បាំងរបស់ រុស្ស៊ីចូលទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ក្រោយពេលយោធាធ្វើរដ្ឋប្រហារទទួលបាន ជោគជ័យនោះ។ គោលដៅមួយទៀតគឺធ្វើឲ្យសកម្មភាពយោធារបស់រុស្ស៊ីនៅស៊ីរីត្រូវចុះខ្សោយ។

នៅពេលនេះប្រធានាធិបតី អ៊ែរដូហ្គាន កំពុងធ្វើការស្រាវជ្រាវអ្នកដែលនៅពីក្រោយ ខ្នងការធ្វើរដ្ឋប្រហារ ដោយលោកបាន ប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន រយៈពេល៣ខែ។

កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតី ទួរគីបានប្រកាសតាមទូរទស្សនក្រោយកិច្ច ប្រជុំរយៈពេល៥ម៉ោងជាមួយគណៈកម្មា ធិការសន្តិសុខជាតិ ដោយប្រធានាធិបតី បញ្ជាក់ថា ការប្រកាសអាសន្នទូទាំងប្រទេស ទួរគីមិនខុសទៅនឹងច្បាប់និងសិទ្ធិសេរីភាព ណាមួយនោះឡើយ។ គោលដៅនៃការដាក់ ប្រទេសនៅក្នុងភាពអាសន្នគឺដើម្បីអនុវត្ត ច្បាប់បញ្ចប់ការគំរាមកំហែងដល់ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

ការដែលអនុវត្តច្បាប់អាសន្ននឹងមានប្រសិទ្ធភាពក្រោយពេលបានប្រកាសតាម ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសទួរគី។ ច្បាប់នោះនឹងជួយឲ្យប្រធានាធិបតីនិងគណៈ រដ្ឋមន្ត្រីអនុវត្តនូវច្បាប់ថ្មីកាត់បន្ថយសិទ្ធិសេរីភាពមួយចំនួនដែលអាចឈានទៅ ដល់ការធ្វើរដ្ឋប្រហារ។

មានមនុស្សប្រមាណ៦មុឺននាក់ត្រូវបាន ផ្អាកការងារក្នុងនោះមាន ទាហាន ប៉ូលិស ចៅក្រម មន្ត្រីរាជការ គ្រូបង្រៀន ស្ថិតនៅក្នុងការសើុបអង្កេតឬចាប់ខ្លួនក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច។

ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនោះដែរប្រធានាធិបតីទួរគីបានចោទប្រកាន់ប្រទេស មួយចំនួនបានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតី អ៊ែរដូហ្គាន បានបញ្ជាក់ថា មានប្រទេសមួយចំនួនជាប់ពាក់ព័ន្ធនឹងការ ធ្វើរដ្ឋប្រហារ ប៉ុន្តែលោកមិនបាននិយាយ ចំឈ្មោះប្រទេសនោះឡើយ។

ឆ្លើយតប់ទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Al Jazeera លោក Erdogan ក៏បានច្រានចោលព័ត៌មានថា លោក ជាមេដឹកនាំផ្តាច់ការ ហើយប្រជាធិបតេយ្យនៅក្នុងប្រទេសទួរគីត្រូវបានបំផ្លាញ។ លោក អ៊ែរដូហ្គាន បញ្ជាក់ថា «យើងនៅតែ រក្សាប្រជាធិបតេយ្យ ហើយយើងមិនដែលឃ្លាតឆ្ងាយពីប្រព័ន្ធប្រជាធិបតេយ្យនោះឡើយ»។ លោក អ៊ែរដូហ្គាន បន្តទៀតថា ទាហាន និងមន្ត្រីទាហានដែលបានចាប់ ខ្លួនកន្លងមកនេះអាចជួយការស្រាវជ្រាវថាតើមានប្រទេសណាខ្លះចូលរួមនៅក្នុងសកម្ម ភាពធ្វើរដ្ឋប្រហារ?

ក្រៅពីនេះលោកប្រធានាធិបតីទួរគីក៏បានបញ្ជាក់ទៀតថា ជារឿងខុសឆ្គងប្រសិន បើអាមេរិកមិនបញ្ជូនមេទ័ពដែលជាអ្នកផ្តើម គំនិតធ្វើរដ្ឋប្រហារទៅឲ្យទួរគីកាត់ទោស។

ភាពចលាចលនៅក្នុងប្រទេសទួរគីដោយ សារតែការធ្វើរដ្ឋប្រហារយោធាបានធ្វើឲ្យសុវត្ថិភាពរបស់ប្រទេសត្រូវបាត់បង់។ ទាំង នោះហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីអង្គការណាតូដែលមានផ្ទុកអាវុធបរមាណូជាច្រើននៅទីនោះ។

អាមេរិកបានរក្សាទុកគ្រប់បែកបរមាណូ រហូតដល់ទៅ៥០គ្រាប់ប្រភេទ B61 នៅក្នុង ឃ្លាំងស្ថិតក្នុងទីតាំងទ័ពអាកាស Incirlik ។ ការរក្សាគ្រាប់បែកនៅទីនោះរបស់អាមេរិកគឺដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។

ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពីឧទ្ធម្ភាគចក្រចម្បាំងរហូតដល់ទៅ៤២គ្រឿងបានបាត់ពីឃ្លាំងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀតនៅក្នុងប្រទេសទួរគី។ អ្នកនាំពាក្យ រដ្ឋាភិបាលទួរគីលោក SendarTuncer បាន ឲ្យដឹងថា ក្នុងឃ្លាំងអាវុធទាហានអាកាស របស់ប្រទេសនេះមានឧទ្ធម្ភាគចក្រដល់ទៅ៤២គ្រឿងបាត់ពីឃ្លាំងគឺជាក្តីបារម្ភយ៉ាង ខ្លាំងដែលអាចមានរដ្ឋប្រហារសាជាថ្មី។

ហេតុការណ៍ទាំងនោះបានធ្វើឲ្យមនុស្ស ជាច្រើនសង្ស័យថា នឹងមានការធ្វើរដ្ឋ ប្រហារក្នុងពេលដ៏ខ្លីខាងមុខ។ អ្វីដែលគួរ ឲ្យបារម្ភនោះគឺទីតាំងយោធា Incirlik ក៏ ជាកន្លែងផ្ទុកអាវុធបរមាណូរបស់អាមេរិកនិងណាតូផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមអ្នកធ្វើរដ្ឋប្រហារមានបំណងធ្វើអ្វីមួយនៅពេលខាងមុខក្រោយពួកគេធ្វើរដ្ឋ ប្រហារមិនបានសម្រេច។ បច្ចុប្បន្នបើទោះបីរដ្ឋប្រហារដោយយោធាបរាជ័យតែស្ថានភាពនៅក្នុងប្រទេសទួរគីស្ថិតនៅក្នុងសភាព ចលាចលអសន្តិសុខ ក្រោយពេលមានអ្នកស្លាប់រហូតដល់ទៅ២៦៥នាក់ និងជាង ២.០០០នាក់រងរបួសភាគច្រើនជាពល រដ្ឋស្លូតត្រង់។ ពលរដ្ឋស្លាប់និងរងរបួសច្រើនដោយសារតែបានចុះទៅរារាំងការធ្វើរដ្ឋប្រហារតាមការអំពាវនាវរបស់ប្រធានាធិបតី អ៊ែរដូហ្គាន ដើម្បីបំផ្លាញបំណងធ្វើ រដ្ឋប្រហារ៕

Turkey-594687

ដោយ៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print