ខេត្តកំពង់ធំ៖ លោក ថា ត្រូវបានគេស្គាល់ថា ជាឈ្មួញដីទាំងវាលក្រោមនិងដីវាលលើ ផ្ទៃដីរាប់រយហិចតាត្រូវបានរលាយដោយស្នារដៃលោក ថា ដែលមានប្រពន្ធឈ្មោះ យូរី ដែលត្រូវបានគេដឹងថា ប្តីប្រពន្ឋមួយគូរនេះធ្វើសកម្មភាពឈូសឆាយដីព្រៃដោយមិនចាំបាច់សុំច្បាប់ ត្រូវបានគេសង្ស័យថា មានខ្នងបង្អែកនៅពីក្រោយ ចំណែកអាជ្ញាធរមូលដ្ឋានជាប់ត្រគៀកមិនអាចទប់ស្កាត់បង្រ្កាបបានទេ ជាហេតុធ្វើឲ្យឈ្មួញឈូសឆាយដីព្រៃដោយមិនចាំបាច់សុំច្បាបើនិងមិនរំខានដល់សមត្ថកិច្ច។
ជាក់ស្តែងលោក ថា រស់នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាឈ្មួញបានយកគ្រឿងធ្វើសកម្មភាពឈូសឆាយដីយ៉ាងអាណាធិបតេយ្យនៅក្រោយភូមិនីពិជ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយពុំមានច្បាប់អនុញ្ញាតិ សំអាងលើបក្សពួកនិយម និងជាការត្រូវដងត្រូវផ្លែគ្នាជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ដែលទើបតែមកកាន់តំណែងថ្មី ក្នុងសភាពអសកម្មដោយបណ្តែតបណ្តោយឲ្យមានសកម្មភាព ឈូសឆាយដីព្រៃដោយមិនខ្ចីអើពើ ដោយឈ្មួញយកគ្រឿងចក្រអេស្កាវទ័រមកឈូសឆាយនៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៦ យ៉ាងគគ្រឹកគគ្រេង លើផ្ទៃដីជិត១០ហិចតានៅចំនុចដីព្រៃបំរុងភូមិនីពេជ្រ ឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ប្រភពពីម្ចាស់គ្រឿងចក្រឈូសឆាយដីព្រៃឈ្មោះ ចែយូរី បាននិយាយថា គាត់បានទិញដីព្រៃនេះពីប្រជាពលរដ្ឋតាំងពីយូរគ្រាន់តែអត់ច្បាប់ឈូសឆាយប៉ុណ្ណោះដោយសារដីនៅជិតភូមិប្រមាណជិត២០ហិចតា ដែលជាដីបុសត្រពាំងរបស់អ្នកភូមិ។
លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានឲ្យថា ដីនៅតំបន់នោះមិនទាន់អនុញ្ញាតិឲ្យឈូសឆាយឡើយ តែថ្ងៃស្អែកនេះលោកនឹងឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានឃុំចុះទៅពិនិត្យជាក់ស្តែងដើម្បីចាត់ការតាម្បាប់។
ពាក់ព័ន្ធជាមួយការចោទប្រកាន់នេះ លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនអាចខលចូលនៅរសៀលថ្ងៃទី២២ ខែកក្តដា នេះ តែទោះបីជាយ៉ាងណាក៏ដោយមហាជន កំពុងតែរង់ចាំមើលចំណាត់ការរបស់លោក អ៊ុន បុត អភិបាលស្រុកទើបតែចូលកាន់តំណែងថ្មី៕
ដោយ៖ ប៊ុន រិទ្ធី