កម្លាំងអធិការដ្ឋានលំផាត់ឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទលួចកេះលុយនិងពីរនាក់ទៀតហៅអប់រំព្រោះមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តរតនគិរី៖ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងអធិការដ្ឋានធ្វើការឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(លួចកេះដែកដាក់លុយ និងគ្រឿងអល្លង្កា)និងពីរនាក់ទៀតត្រូវបានហៅមកណែរនាំអប់រំព្រោះនៅក្មេងមិនទាន់គ្រាប់អាយុនៅឡើយ។

ការឃាត់ខ្លួននោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅ

វេលាម៉ោង ១១.០០នាទីនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នៅស្រុកលំផាត់ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ប្រភពពសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម÷

ជនសង្ស័យទី១ឈ្មោះ ញុល ឆានុន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ជា(អ្នកលួច)។

ទី២.ឈ្នោះឈាង កញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី(ទទួលផលចរាកម្ម)។

ទី៣ឈ្មោះ ឈាង វិឡា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ មានទំនៅបច្ចុប្បន្នភូភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី(ទទួលផលចរាកម្ម)។

ទី៤ឈ្មោះញុល បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្នភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។(មើលផ្លូវ)

-ជរងគ្រោះឈ្មោះ អ៉ិត ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឥវ៉ាន់ចាប់ហួយ រស់នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមការសេចក្តីរាយការណ៍ពីជនរងគ្រោះថា ក្នុងកេះដែកដែលជនសង្ស័យលួចយកទៅនោះមានលុយចំនួន៧០លានរៀល ខ្សែកមាសទម្ងន់៣ជីកន្លះចំនួន០១ខ្សែ។

 ខ្សែដៃផ្លាកទីន ប្រុសមួយដំឡឹងចំនួន០១ខ្សែ។

 ខ្សែជើងផ្លាកទីនមួយដំឡឹងចំនួន០២ខ្សែ។

 ខ្សែដៃផ្លាកទីន ស្រីមួយដំឡឹងចំនួន០២ខ្សែ ជញ្ជៀនចំនួន០១ វង់ទៀតផងដែរ។

ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថានៅវេលាម៉ោង ១៨.០០នាទីល្ងាច

ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៤ 

ឈ្មោះ ឆានុន និងប្អូនប្រុសឈ្មោះ ញុល បញ្ញាបានលបចូលលួច ធុងដាក់លុយ នៅក្នុងតូបលក់ឥវ៉ាន់របស់ជនរងគ្រោះ។

 នៅពេលលួចបានហើយក៏រត់តាមផ្លូវក្រោយផ្ទះរបស់ជនរងគ្រោះដល់ចំណុចស្រះទឹកមួយក៏បាននាំគ្នាហែកកេះដែកដាក់លុយនោះ យកបានកាបូបលុយ ហើយបានបោះកេះដែកដាក់លុយ និងឯកសារមួយចំនួនចូលទៅក្នុងស្រះទឹក រួចក៏លោតផ្លោះរបងចេញតាម

ខាងក្រោយផ្ទះ បន្ទាប់មកក៏បានយកកាបូបលុយនោះ ទៅលាក់ទុកក្នុងស្មៅនៅក្បែរផ្ទះរបស់ខ្លួន។

 ក្រោយមកទៀតខ្លួននិងប្អូនបានដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ ពេលមកដល់ផ្ទះវិញឈ្មោះ ឆានុន និងប្អូនបានយកម៉ូតូរបស់ម្ដាយ ឌុបគ្នាទៅយកកាបូបលុយដែលលាក់ទុក

ខាងលិចផ្សារលំផាត់ថ្មីនោះ និងបានដកលុយមួយចំនួន យកទៅទិញទូរស័ព្ទមួយគ្រឿង និងផាវើប៊ែងមួយផងដែរ។

 តែក្រោយទិញទូរស័ព្ទរួចក៏ត្រឡប់មកយកកាបូបលុយដែលលាក់ទុកក្នុងស្មៅ រួចជិះម៉ូតូមកផ្ទះរបស់ឈ្មោះ កញ្ញា និងឈ្មោះ វិឡា រួចក៏ដកលុយឲ្យឈ្មោះ វិឡា ចំនួន ៥៥ម៉ឺនរៀល និងបានពិភាក្សាគ្នាដើម្បីរត់គេចទៅខេត្តក្រចេះ(ទៅផ្ទះឪពុករបស់ឈ្មោះ កញ្ញា)។

 ក្រោយរៀបចំផែនការរួច ឈ្មោះ ឆានុន និងប្អូន បានជិះម៉ូតូមកផ្ទះវិញ ដោយទុកកាបូបលុយនៅជាមួយឈ្មោះ កញ្ញា ជិះម៉ូតូមកតាមក្រោយដល់ផ្ទះ ក៏យកម៉ូតូទុកឲ្យម្ដាយវិញ ។

ហើយក៏បាននាំគ្នាឡើងជិះម៉ូតូឈ្មោកញ្ញាដើម្បីទៅខេត្តក្រចេះរត់គេចខ្លួន

ពេលកំពុងជិះម៉ូតូតាមផ្លូវ

បានប្រមូលលុយចេញពីកាបូបរបស់ជនរងគ្រោះ ដាក់ក្នុងការតាបរបស់ខ្លួនរួចបោះកាបូបជនរងគ្រោះចោល។

 ពេលជិះម៉ូតូដល់ចំណុចចំការល្ហុងឃុំតាអងស្រុកកូនមុំ ដោយនឹកឃើញខ្លាចគេសង្ស័យក៏បបួលគ្នាត្រឡប់មកផ្ទះវិញ ។

ពេលមកវិញដល់ស្ពានអូកាន បានឈប់ចុះរួចដកយកលុយចំនួន បីដុំ ហើយដើរចូលទៅផ្ទះ និងយកលុយពីរដុំរុំក្នុងអាវទៅលាក់ទុកនៅគល់ឈើមុខផ្ទះ និងមួយដុំទៀតដាក់ក្នុងហៅប៉ៅខោ រួចដើរចូលទៅដេកតែម្តង។

ឈ្មោះកញ្ញា ក្រោយពេល

ដាក់ទម្លាក់ ឈ្មោះ ឆានុន និងប្អូនចុះហើយក៏បានជិះម៉ូតូទៅផ្ទះដោយយកលុយមួយចំនួនធំ និងគ្រឿងអល្លង្កាមួយចំនួនទៅជាមួយផង។

ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតវត្ថុតាងដូចមានខាងក្រោមមាន÷

ទី១.លុយរៀលខ្មែរចំនួន៣៨.៨០០.០០០រៀល។

ទី២.ខ្សែដៃលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

ទី៣.ខ្សែកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

ទី៤.ចិញ្ជៀនលោហៈធាតុពណ៌ទង់ដែងចំនួន០១វង់ដាំត្បូង។

ទី៥.ទូរស័ព្ទចំនួន០១គ្រឿង។

ទី៦.ផាវើប៊ែងចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានដកហូត រក្សាទុក និងប្រគល់ឲ្យការិយាល័យកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបន្តនីតិវិធីច្បាប់ ៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print