បញ្ឈប់សកម្មភាពរុករកយន្តហោះ MH 370

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែកក្កដា រដ្ឋាភិបាលម៉ាឡេស៊ី, អូស្ត្រាលី និងចិនបានចេញសេកក្តីប្រកាសថា បញ្ឈប់សកម្មភាពរ៉ុករកយន្តហោះ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ក្រោយការរុករកនៅតំបន់សង្ស័យមិនមានលទ្ធផល។

...

មានប្រសាសន៍នៅក្នុងសន្និសីទការសែតនៅម៉ាឡេស៊ី រដ្ឋមន្ត្រីចរាចរណ៍ប្រទេសទាំង៣ បានទទួលស្គល់ថា លទ្ធភាពក្នុងការរកឃើញយន្តហោះ MH 370 កាន់តែបាត់បង់ដោយសារទីតាំងដែលត្រូវរកបានរកអស់ហើយនៅតែមិនឃើញតំរ៉ុយ។

ជើងហោះហើរលេខ MH 370 ធ្វើដំណើរពីទីក្រុងកូឡាឡំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងក៏បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ។ តាមការសន្និដ្ឋានយន្តហោះខាងលើបានប្តូរទិសដៅហើយបញ្ចប់នៅតំបន់សមុទ្រឥណ្ឌាភាកខាងត្បូង។

រយៈពេលជាង២ឆ្នាំកន្លងមកអូស្ត្រាលី បានខិតខំរ៉ុករកជាទ្រង់ទ្រាយធំបំផុត ហើយត្រូវចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការរ៉ុករកយន្តហោះបាត់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះការរ៉ុករកនៅក្នុងបរិវេណធំបំផុតមិនធ្លាប់មានផងដែរ។

មកទល់ពេលនេះការរ៉ុករកនៅផ្ទៃសមុទ្ររហូតដល់ទៅ ១០៥.០០០គីឡូម៉ែត្រក្រឡា ក្នុងតំបន់សង្ស័យតែមិនមានលទ្ធផលដែលអាចទទួលយកបាន។ បើទោះមានការរកឃើញបំណែកជាច្រើនដែលអាចសន្និដ្ឋានថា ជារបស់យន្តហោះខាងលើក៏នៅតែមិនអាចកំណត់បានទីតាំងយន្តហោះបាត់ខ្លួននោះឡើយ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print