Dortmund ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយខកខានតាំងពីឆ្នាំ២០១៣

ចែករំលែក៖

ក្រុមយក្សរបស់អាល្លឺម៉ង់ Borussia Dortmund បានបង្កើតទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុមយក្សមកពីបារាំង Paris St-Germain ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៣។

 Dortmund មានប្រៀបក្នុងលទ្ធផល កាលពីប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានបន្ថែមការនាំមុខ១គ្រាប់ទៀត ក្នុងជើងទី២ នៅពេលដែល Mats Hummels ពីការតែតបញ្ចូលទីក្រោយពីការបោះបាល់ចេញពីជ្រុងខាងឆ្វេងរបស់ Julian Brandt

 គ្រាប់ បាល់ នោះ បាន កើត ឡើង បន្ទាប់ ពី កីឡាករ Warren Zaire-Emery របស់ PSG បាន ខ្ជះខ្ជាយ ឱកាស ដ៏ អស្ចារ្យ ខណៈដែល រូប គេ បាន ស៊ុត បាល់បុកនឹង បង្គោល ពី ចម្ងាយ យ៉ាង ប្រកៀក នៅ ដើម តង់ ទី ពីរ។ PSG វាយបកចំគោលដៅបាន២គ្រាប់ក្នុងការប្រកួតបើកឆាកក្នុងប្រទេសអាឡឺម៉ង់ ប៉ុន្តែបានធ្លាក់ពីក្រោយក្នុងលទ្ធផលចាញ់ ០។

 ក្រុមម្ចាស់ផ្ទះបានគិតថា ពួកគេត្រូវបានផ្តល់បាល់ពិន័យ១១ម៉ែត្រ និងអាចផ្តល់ឱកាសដល់ក្រុមសម្រាប់ជើងទី២នេះ នៅពេលដែលអាជ្ញាកណ្តាលជនជាតិអ៊ីតាលី Daniele Orsato ចង្អុលទៅកន្លែងប៉េណាល់ទី ប៉ុន្តែបានផ្លាស់ប្តូរគំនិត និងកំណត់ថា កំហុសរបស់Hummels ទៅលើ Ousmane Dembele គឺនៅខាងក្រៅតំបន់គ្រោះថ្នាក់។

 PSG មិនធ្លាប់ជាជើងឯកអឺរ៉ុបទេ ដោយចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២០ ហើយ Dortmund បានបង្កើតទម្រង់ការពារដ៏ល្អ ដើម្បីធ្វើឲ្យក្រុមម្ចាស់ជើងឯកបារាំងខកចិត្ត។ Kylian Mbappe ក្នុងការប្រកួតអឺរ៉ុបចុងក្រោយរបស់គាត់សម្រាប់ PSG មុនពេលចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅ ដោយមានឱកាស៊ុតបាល់បុកបង្គោលទី មុនពេល Vitinha ស៊ុតបុកនឹងរបារទីផងដែរ ដែលជាលើកទី៦ដែលក្រុមរបស់គាត់បានវាយលុកលើគូប្រគួតស៊ុតចំគោលដៅ។

 វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ទី១ ខែមិថុនា ហើយអាចជាប្រវត្តិសាស្ត្រដែលក្រុមអាឡឺម៉ង់ដូចកាលពីខែឧសភា ឆ្នាំ២០១៣ នៅពេលដែល Bayern Munich យកឈ្នះ Dortmund នៅទីក្រុងឡុងក្នុងវគ្គផ្តាច់ព្រ័ត្រក៏ថាបាន។

 ក្រុម Bayern និង Real ស្ថិតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីនេះ បន្ទាប់ពីស្មើគ្នា២ទល់២ក្នុងជើងទី១ដែលជើងទី២ធ្វើឡើងនៅទឹកដីអេស្ប៉ាញ។

 Dortmund មានបំណងចង់ក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពីពួកគេបានយកឈ្នះJuventus ក្នុងលទ្ធផល ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩៧។ Dortmund មានរដូវកាលដ៏ខកបំណងក្នុងស្រុក ខណៈដែលពួកគេឈរនៅលេខរៀងទី៥ ដោយមាន២៤ ពិន្ទុតាមពីក្រោយក្រុមជើងឯក Bayer Leverkusen ជាមួយនឹងការប្រកួតBundesliga ចំនួនពីរដែលនៅសល់។

 នៅពេលចាប់ផ្តើមយុទ្ធនាការអឺរ៉ុប គ្មាននរណាម្នាក់អាចរំពឹងថា Dortmund នឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះទេ បន្ទាប់ពីពួកគេត្រូវបានចាប់ក្នុងពូលដ៏លំបាកដែលមាន PSG, AC Milan និង Newcastle ប៉ុន្តែ ក្រុម របស់លោក Edin Terzic បាន បញ្ចប់ ក្នុងចំណាត់ ថ្នាក់ កំពូល មុន ពេល ពួក គេ បាន យក ឈ្នះ PSV Eindhoven ក្នុង វគ្គ១៦ក្រុម ចុង ក្រោយ ហើយ បន្ទាប់ មក បានទម្លាក់ Atletico Madrid ក្នុង វគ្គ១/៤ផ្តាច់ ព្រ័ត្រ។

 សូម្បីតែបន្ទាប់ពីការឈ្នះ ក្នុងផ្ទះដ៏ល្អឥតខ្ចោះលើ PSG កាលពីថ្ងៃទី៣០ ខែមេសា ដោយសារគ្រាប់បាល់របស់ Niclas Fullkrug មនុស្សជាច្រើនរំពឹងថាក្រុមបារាំងនឹងយកឈ្នះពួកគេក្នុងជើងទីពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Dortmund ដែលរាប់បញ្ចូលទាំងខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United បន្ទាប់ពីត្រូវបានរារាំងដោយគ្រូបង្វឹកលោក Erik ten Hag បានបង្កើតការខិតខំប្រឹងប្រែងជាក្រុមដ៏អស្ចារ្យនៅ Parc des Princes (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print