ភ្លើងគប់អូឡាំពិកបានមកដល់ប្រទេសបារាំងហើយ

ចែករំលែក៖

នៅក្នុងភាពសប្បាយរីករាយរបស់ប្រជាជននិងភ្ញៀវទេសចរជាង 150.000 នាក់ដែលបានប្រមូលផ្តុំគ្នានៅកំពង់ផែ Vieux-Port នោះ ទូក Belem ដែលកាន់គប់អូឡាំពិកជាផ្លូវការបានមកដល់កំពង់ផែក្នុងទីក្រុង Marseille នៅម៉ោងប្រហែល 7:30 យប់ថ្ងៃទី 8 ខែឧសភា (ម៉ោងក្នុងតំបន់) ។ ពិលអូឡាំពិកបានមកដល់ប្រទេសបារាំងហើយ បន្ទាប់ពីរយៈពេល 12 ថ្ងៃនៅឯសមុទ្រ។

កីឡាករហែលទឹកជនជាតិបារាំង Florent Manaudou កាន់ពិលនៅក្នុងដៃ បន្ទាប់មកបានប្រគល់វាទៅឱ្យកីឡាករពិការ និងម្ចាស់ជើងឯកទីលានប្រកួត Nantenin Keita ។ បន្ទាប់មក អណ្ដាតភ្លើងត្រូវបានបញ្ជូនបន្តទៅដៃ លោក Jul ដែលជាតារារ៉េបមានដើមកំណើតមកពីទីក្រុង Marseille ដែលនឹងត្រូវដុតបំភ្លឺដោយផ្ទាល់ដល់ចង្ក្រានអូឡាំពិកឆ្នាំ 2024នៅទីក្រុងប៉ារីស។
ចូលរួមការបញ្ជូនតពិលអូឡាំពិក លោកប្រធានាធិបតី Emmanuel Macron បានចូលរួមជាមួយការសាទររបស់អ្នកគាំទ្រកីឡាបារាំង និងស្វាគមន៍អណ្តាតភ្លើងអូឡាំពិកប្រពៃណីនៅកំពង់ផែ Vieux-Port ។ ពិធីនេះមានការចូលរួមពីទស្សនិកជនយ៉ាងច្រើនកុះករមកពីទូទាំងប្រទេសបារាំង។
លោកប្រធានាធិបតី Macron បានចែករំលែកថា “បញ្ហាសន្តិសុខគឺសំខាន់បំផុត ប៉ុន្តែវិធានការបង្ការ និងការត្រៀមរៀបចំទាំងអស់ត្រូវបានគ្រោងទុកសម្រាប់រយៈពេល 7 ឆ្នាំ” ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសបារាំង និងសហគមន៍អ្នកគាំទ្រកីឡាអន្តរជាតិនឹងបានឃើញពេលវេលាដ៏ស្រស់ស្អាតបំផុតនៃសាមគ្គីភាពក្នុងរដូវកាលកីឡាអូឡាំពិកឆ្នាំនេះ៕ ដោយធីរីណា

...

រូប​ថត​:FranceInfo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print