ខេត្តព្រៃវែង ៖ ដើម្បីធានាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់រាល់ល្មើសនានា នគរបាលខេត្តព្រៃវែងបន្តល្បាតចល័ត និងធ្វើរដ្ឋបាលចំហនៅពេលយប់ តាមមូលដ្ឋានជាប្រចាំ
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលតាមបណ្ដាលអធិការរដ្ឋានក្រុង-ស្រុកទាំង១៣ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃ និងធ្វើរដ្ឋបាលចំហត្រួតពិនិត្យនៅពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបង្ការទប់ស្កាត់រាល់បទល្មើសនានា ។
លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែង ក៏បានចុះសួរសុខទុក្ខ និងសួរនាំប្រជាពលរដ្ឋដល់ខ្នងផ្ទះ អំពីបញ្ហាសន្តិសុខ សណ្ដាប់ក្នុងភូមិ-ឃុំ ដែលពួកគាត់រស់នៅ ថែមធ្វើការណែនាំដល់ប្រជាកសិករឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទុកដាក់ទ្រព្យសម្បត្តិ មធ្យោបាយធ្វើដំណើរ និងឧបករណ៍ សម្ភារៈបម្រើឱ្យការងារកសិកម្មរបស់ពួកគាត់ចៀសវាងបាត់បង់ដោយប្រការណាមួយ ព្រោះនគរបាលមិនអាចល្បាតការពារគ្រប់ពេលវេលា និងគ្រប់ច្រកល្ហកឡើយ ប៉ុន្តែទោះជាយ៉ាងណា នគរបាលខេត្តព្រៃវែង នឹងខិតខំបំពេញភារកិច្ចក្នុងការការពារសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អបំផុត៕