ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះថា៖ សូមជំរាបជូនបងប្អូនសាធារណៈជនឱ្យបានជ្រាបពាក់ពន្ធ័ករណីដែលមីង Somaly Mam ម៉ែចាស់ បានបង្ហោះពាក់ពន្ធ័ករណី ក្មេងស្រីអាយុ ១២ ឆ្នាំ ត្រូវជីតាចុងអាយុ ៦៨ឆ្នាំរំលោភ។ ករណីនេះកើតឡើងនៅភូមិឈើនាង ឃុំបានៀវ ស្រុកឈូក ពាក់ពន្ធ័ករណីខាងលើនេះ ជីតាចុងត្រូវបានយើងអនុវត្តនិតិវិធី និងត្រូវបានចៅក្រមសាលាដំបូងខេត្ត ចេញដីការឃុំខ្លួននៅពន្ធនាគារខេត្តកំពតហើយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។
សូមជម្រាបជូនថា ក្រោយគណនីហ្វេសប៊ុកមួយឈ្មោះ Somaly Mam ម៉ែចាស់ បង្ហោះថា៖ ចេញទៅទៀតហើយខ្ញុំយកកុមារី អាយុ ១២ឆ្នាំត្រូវជីតាចុងអាយុ ៦៨ឆ្នាំរំលោភ ខេត្តកំពតជួបគ្នា បន្តិចទៀត។ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានខំមិននិងបង្ហោះសារថា៖ ករណីនេះ តើជនរងគ្រោះបានមកដាក់បណ្តឹងនៅសមត្ថកិច្ច ដែរឬទេ ! តើករណីនេះកើតនៅស្រុកណាដែរ ! អរគុណមីង ដែលបានផ្សាយលើ Facebook ក៏ប៉ុន្តែប្រសិនបើករណីនេះ ជនរងគ្រោះមិនទាន់បានដាក់បណ្តឹងមកទេមីងគួរទំនាក់ទំនង មកសមត្ថកិច្ចយើងខ្ញុំជាមុនដើម្បីយើងខ្ញុំចុះស្រាវជ្រាវ ព្រោះថាមីងបង្ហោះក្នុង Facebook បែបនេះអាចនិង ធ្វើអោយជនល្មើសរត់គេចចេញពីមូលដ្ឋានបានតាមរយៈ Facebook ដែលមីងបានបង្ហោះ ។ ខេត្តកំពតកំរនិងឱ្យជនល្មើសណាគេចផុតពីសំណាញ់ច្បាប់នោះទេ ។
គួររម្លឹកថា ជនត្រូវចោទឈ្មោះ ទៀង តាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាសមាជិកភូមិ ទីកន្លែងកំណើតភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនភូមិព្រៃ ឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹង ជនរងគ្រោះ ប្រព្រឹត្តនៅព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។ តាមដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ៥៣៧១“ញ”ព្រ.ទ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពត៕ដោយ៖តារា