ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​៖​ ពាក់ពន្ធ័ករណីដែលមីង Somaly Mam ម៉ែចាស់ បានបង្ហោះពាក់ពន្ធ័ករណីក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវជីតាចុងអាយុ ៦៨ឆ្នាំ​រំលោភ​ ត្រូវបានចៅក្រមចេញដីការឃុំខ្លួននៅពន្ធនាគារខេត្តកំពត​ហើយ!

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ សូមជំរាបជូនបងប្អូនសាធារណៈជនឱ្យបានជ្រាបពាក់ពន្ធ័ករណីដែលមីង Somaly Mam ម៉ែចាស់ បានបង្ហោះពាក់ពន្ធ័ករណី ក្មេងស្រីអាយុ ១២ ឆ្នាំ ត្រូវជីតាចុងអាយុ ៦៨ឆ្នាំ​រំលោភ។ ករណីនេះកើតឡើងនៅភូមិឈើនាង ឃុំបានៀវ ស្រុកឈូក ពាក់ពន្ធ័ករណីខាងលើនេះ ជីតាចុងត្រូវបានយើងអនុវត្តនិតិវិធី​ និងត្រូវបានចៅក្រម​សាលាដំបូងខេត្ត​ ចេញដីការឃុំខ្លួននៅពន្ធនាគារខេត្តកំពត​ហើយ​ កាលពីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ​២០២៤កន្លង​ទៅ។

សូមជម្រាបជូនថា​ ក្រោយ​​គណនី​ហ្វេសប៊ុក​មួយឈ្មោះ​ Somaly Mam ម៉ែចាស់​ បង្ហោះ​ថា៖​ ចេញទៅទៀតហើយខ្ញុំយកកុមារី អាយុ ១២ឆ្នាំត្រូវជីតាចុងអាយុ ៦៨ឆ្នាំរំលោភ ខេត្តកំពតជួបគ្នា បន្តិចទៀត។ ​ ភ្លាម​នោះលោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានខំមិន​និងបង្ហោះសារថា៖​ ករណីនេះ តើជនរងគ្រោះបានមកដាក់បណ្តឹងនៅសមត្ថកិច្ច ដែរឬទេ ! តើករណីនេះកើតនៅស្រុកណាដែរ ! អរគុណមីង ដែលបានផ្សាយលើ Facebook ក៏ប៉ុន្តែប្រសិនបើករណីនេះ ជនរងគ្រោះមិនទាន់បានដាក់បណ្តឹងមកទេមីងគួរទំនាក់ទំនង មកសមត្ថកិច្ចយើងខ្ញុំជាមុនដើម្បីយើងខ្ញុំចុះស្រាវជ្រាវ ព្រោះថាមីងបង្ហោះក្នុង Facebook បែបនេះអាចនិង ធ្វើអោយជនល្មើសរត់គេចចេញពីមូលដ្ឋានបានតាមរយៈ Facebook ដែលមីងបានបង្ហោះ ។ ខេត្តកំពតកំរនិងឱ្យជនល្មើសណាគេចផុតពីសំណាញ់ច្បាប់នោះទេ ។

...

គួររម្លឹកថា​ ជនត្រូវចោទឈ្មោះ ទៀង តាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ​ មានមុខរបរ ជាសមាជិកភូមិ ទីកន្លែងកំណើតភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនភូមិព្រៃ ឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹង ជនរងគ្រោះ ប្រព្រឹត្តនៅព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។ តាមដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ៥៣៧១“ញ”ព្រ.ទ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print