សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ កំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​យ៉ាងដូច្នេះ​ថា៖​ សូមនិយាយលេងបន្តិចដើម្បីបានកំសាន្តនិងបន្ធូរអារម្មណ៍!

សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ ម្សិលមិញ ពេលខ្ញុំកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ។

ប្រហែលពួកគេដឹងថាខ្ញុំអស់ឱកាសប្រើរបស់ពិតហើយ បានជាខំទិញកូនម៉ូតូជ័រ ២គ្រឿងនេះមកឱ្យខ្ញុំ ទុកគ្រាន់មើលកំសាន្តអារម្មណ៏ពេលអផ្សុក។

...

សូមអរគុណក្រុមជំនួយការ ដែលយល់ចិត្ត។
ឥឡូវ ទោះបីជាមិនអាចជិះម៉ូតូមែនទែនកំសាន្តទៀត ក៏ខ្ញុំអាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗនិងម៉ូតូជ័រពីរគ្រឿងនៅលើតុ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print