ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ សូមនិយាយលេងបន្តិចដើម្បីបានកំសាន្តនិងបន្ធូរអារម្មណ៍!
សម្ដេចធិបតី បានគូសបញ្ជាក់ថា ម្សិលមិញ ពេលខ្ញុំកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ។
ប្រហែលពួកគេដឹងថាខ្ញុំអស់ឱកាសប្រើរបស់ពិតហើយ បានជាខំទិញកូនម៉ូតូជ័រ ២គ្រឿងនេះមកឱ្យខ្ញុំ ទុកគ្រាន់មើលកំសាន្តអារម្មណ៏ពេលអផ្សុក។
...
សូមអរគុណក្រុមជំនួយការ ដែលយល់ចិត្ត។
ឥឡូវ ទោះបីជាមិនអាចជិះម៉ូតូមែនទែនកំសាន្តទៀត ក៏ខ្ញុំអាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗនិងម៉ូតូជ័រពីរគ្រឿងនៅលើតុ ៕ដោយ៖តារា