ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ម៉ាកstarex មួយគ្រឿងឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក PALISADEកំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ិង១១:៣០នាទីយប់ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៥កែងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកPALISADEពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BX-6299បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៤៣២ទិសដៅពីលិចមកកើតឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនខណះពេលឆ្លងដល់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកstarexពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-2586បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៥៥ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកចំពាក់កណ្តាលនៃចំហៀងខាងស្តាំរថម៉ាក PALISADEយ៉ាងពេញទំហឹងបណ្តាលឲ្យកំពឹតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។ ចំណែកភាគីម្ចាស់រថយន្តនៅនិងកន្លែងកើតហេតុរងចាំការដោះស្រាយគ្នាមួយជំហ៊ានសិន។
បន្ទាប់ពីកើតហេតុដោយភាគីសង្ខារសម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ