ភ្នំពេញ៖ រថយន្ត តូយ៉ូតា ព្រុស មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុល ទៅ បុុក និង ក្បាល នាគ ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ រងការ ខូចខាត ទាំង រថយន្ត និង របាំង ថ្ម ។
ហេតុការណ៍ ខាងលើនេះ ដែរ បានកេីត ឡេីង នៅ វេលា ម៉ោង ៨:១៥នាទីយប់ ថ្ងៃ ទី ៩ ខែ ឧសភា ឆ្នាំ ២០២៤ចំណុច ទល់មុខ គណៈ បក្ស ប្រជា ជនកម្ពុជា លើផ្លូវ ព្រះ នរោត្តម សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។
បើយោងតាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន អោយ ដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញបុរស ម្នាក់ រួម ដំណើរ ជាមួយ និង នារី ម្នាក់ បានបេីក រថយន្ត ម៉ាក តូយ៉ូតា ព្រុស សេរី ឆ្នាំ ២០១០ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BF 7022 ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ព្រះ នរោត្តម ក្នុងទិសដៅ ពី ត្បូង ទៅ ជេីង ក្នុងល្បឿនលឿនលុះ មក ដល់ ចំនុច កេីត ហេតុ ក៍ស្រាប់ តែ រេចង្កូត ជ្រុល បុក ទៅបុក និង ក្បាល នាគ ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ ខ្ទាត វៀចចេញពីកន្លែងដើមអស់ ចំនួន ២កង់ ចំណែករថយន្ត បង្ក រងការ ខូចខាត ខ្ទេច ផែ្នក ខាង មុខ ចំហៀង ខាង ឆ្វេង យ៉ាងដំណំ បាក់ កង់ ទៅ មុខ លែង រួច តែ សំណាង ល្អ មិន គ្រោះថ្នាក់ ដល់ មនុស្ស ដែល ជិះ ក្នុង រថយន្ត ។
ក្រោយ ពេល កេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកវាស់វែងស្ទូច យក ទៅ រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក ដេីម្បី រង់ចាំ ដំណោះ ស្រាយ ៕ដោយ៖សុខាសែនជ័យ