ការប្រកួត Europa Conference League របស់ Aston Villa បានបញ្ចប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលគូប្រជែងOlympiakos បានយកឈ្នះទាំង២ជើងក្នុងលទ្ធផល ២ទល់០ សរុបទាំង២ជើង ៦ទល់២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រូវជាមួយFiorentina ។
ដោយចាញ់ក្នុងជើងទី១លទ្ធផល ៤–២ ក្រុម Aston Villa នៅតែបន្តចាញ់ក្រុមមកពីក្រិក ២–០។ កីឡាករ Ayoub El Kaabi ដែលស៊ុតបាន៣គ្រាប់ក្នុងជើងទី១ បានបើកការស៊ុតបញ្ចូលទី២គ្រាប់ទៀតជួយឲ្យ Olympiakos នៅនាទីទី១០ និងនាទីទី៧៨។
ក្រុម របស់ លោក Unai Emery បាន គ្រប់ គ្រង ការប្រកួត ប៉ុន្តែ នៅតែមិនអាចយកឈ្នះគូប្រកួតបាន បើទោះបីមានឱកាសនៅនាទីចុងក្រោយក៏ដោយ។ កីឡាករឆ្នើម El Kaabi របស់ Olympiakos រកបាន២គ្រាប់ក្នុងរយៈពេល៨នាទីស៊ុតផុតដៃអ្នកចាំទីEmiliano Martinez របស់ Aston Villa ។
ក្រុម Aston Villa សង្ឃឹម ថា នឹង ឈាន ដល់ វគ្គ ផ្ដាច់ព្រ័ត្រ អឺរ៉ុប ជា លើក ដំបូង ចាប់ តាំង ពី ក្រុម របស់ Tony Barton បានឈ្នះ ពាន European Cup ក្នុង ឆ្នាំ១៩៨២។ ផ្ទុយទៅវិញ Olympiakos នឹងលេងក្នុងវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបដំបូងរបស់ពួកគេនៅផ្ទះគូប្រជែង AEK Athens នៅថ្ងៃទី២៩ ឧសភា។
មកដល់ពេលនេះគឺ មិន មាន ក្លិប អង់គ្លេស នៅ វគ្គ ផ្ដាច់ព្រ័ត្រ អឺរ៉ុប ជា លើក ដំបូង ក្នុង រយៈពេល ៤ រដូវ កាល ។ Aston Villa នៅតែអាចបញ្ចប់រដូវកាលរបស់ពួកគេដោយភាពវិជ្ជមាន។ ពួកគេត្រូវការតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត Premier League ចុងក្រោយរបស់ពួកគេចំនួន២ប្រកួត ដើម្បីធានាបាននូវកៅអីវគ្គជម្រុះសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ប៉ុន្តែការរង់ចាំរបស់ក្លិបសម្រាប់ពានរង្វាន់ធំជាលើកដំបូងចាប់តាំងពីឈ្នះ League Cup ឆ្នាំ១៩៩៦ និងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៤២ឆ្នាំនៅតែបន្ត។
ថ្វីត្បិតតែឈ្នះជើងឯកលីកកំពូលក្រិច៤៧ដងក៏ដោយ ក្រុម Olympiakos មិនដែលឆ្លងផុតវគ្គ១/៤ ផ្តាច់ព្រ័ត្រនៃការប្រកួត Uefa ឡើយ។ Olympiakos បានចុះហត្ថលេខាលើកីឡាករចំនួន១៦នាក់ក្នុងរដូវក្តៅនេះ៤នាក់ត្រូវបានដកចេញ ក្នុងចំណោមពួកគេ២នាក់ត្រូវបានបញ្ជូនទៅឱ្យខ្ចីជើង។ បន្ទាប់មកពួកគេបានទិញ៨បន្ថែមទៀតនៅក្នុងខែមករា ហើយមានតែ៣នាក់ប៉ុណ្ណោះក្នុងបញ្ជីក្រុមអឺរ៉ុប។
Olympiakos បានព្យាយាមធ្វើរឿងនេះតាំងពីឆ្នាំ២០១០ នៅពេលដែលម្ចាស់លោក Evangelos Marinakis ចូលកាន់តំណែង។ពួកគេបានបន្តក្តីស្រមៃ ដោយមិនអាចធ្លាក់ចេញពីវគ្គចែកពូលក្នុង១៤ដងក្នុងចំណោម១៦ដងចុងក្រោយ ហើយនេះជាលើកដំបូងហើយ បាន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃលីកនៅអឺរ៉ុបគឺ Europa Conference League៕ (រូបភាព ៖ BBC Sport)