ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពីយកកាំបិតប៉័ងតោបម្រុងកាប់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ ត្រូវបានសមត្ថកិច្ចក្រុងអរិយក្សត្រចាប់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះ បម្រុងកាប់សមត្ថកិច្ច ខណះសមត្ថកិច្ចហៅឈប់ដើម្បីសួរនាំ ។ករណីនេះ បានកើតឡើងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២ និង៣០នាទីទៀបភ្លឺ នៅចំណុចបណ្តោយផ្លូវ70B  ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនសង្ស័យចំនួន ០៥នាក់ (ឃាត់ខ្លួន​ ០៣នាក់​ ,គេចខ្លួន​០២នាក់) ១-ឈ្មោះ រិន ភក្តី ហៅ​ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន: ភូមិ ពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តា។ ២-ឈ្មោះ សុីម សុីឡេង (ហៅឆ្វេង)អាយុ១៨ឆ្នាំ មុខរបរ អនាម័យ
មានទីលំនៅ ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ៣-ឈ្មោះ​ ភួន​ សុផាត ភេទ ប្រុស អាយុ​ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កសិករ មានទីលំនៅ ភូមិព្រៃចាស់ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកវត្ថុតាងចាប់យក ១-ម៉ូតូម៉ាកHONDA C125 ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KK 3704 ចំនួន០១គ្រឿង (មធ្យោបាយជនសង្ស័យ)២-កាំបិតបុ័ងតោផ្លែដែកដងឈើចំនួន ០១ (របស់ជនសង្ស័យ)
៣-មួកសុវត្ថិភាពពណ៌សចំនួន ០១(របស់ជនសង្ស័យ) ៤-ដុំដីចំនួន ០២ ដុំ(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការចេញល្បាត នៅចំណុចភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ដែលមានគ្នា០៥នាក់ ដោយម៉ូតូពណ៌សជិះគ្នា០២នាក់ ចំណែកម៉ូតូខ្មៅជិះគ្នា០៣នាក់ ពេលសមត្ថកិច្ចឃើញ បានហៅក្រុមម៉ូតូជនសង្ស័យឲ្យឈប់ដើម្បីសាកសួរ ប៉ុន្តែជនសង្ស័យមិនបានឈប់ ទើបកម្លាំងសមត្ថកិច្ចយើងបានជិះម៉ូតូប្រដេញដើម្បីត្រួតពិនិត្យតែត្រូវជនសង្ស៏យដកកាំបិតបុ័ងតោដែលដាក់តាមខ្លួនប្រុងកាប់មកលើសមត្ថកិច្ច តែដោយសារសមត្ថកិច្ចមានគ្នាច្រើន ជនសង្ស័យក៏បានបោះកាំបិតចោលរួចជិះរត់គេចខ្លួន ចំណែកជនសង្ស័យជិះម៉ូតូពណ៌ស ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាន នៅចំណុចកំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តធ្វើការស្រាជ្រាវដើម្បីកំណត់មុខសញ្ញាបន្តទៀត ចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print