ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០

ចែករំលែក៖

ភ្នំពេញ÷ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០។ កម្មវិធីនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រចាំការក្រសួងមុខងារសាធារណៈ​ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ​ និងបុគ្គលិកនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០ សរុបអ្នកចូលរួមចំនួនប្រមាណ ២២០នាក់។

ក្រោយស្តាប់របាយការណ៍រដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា រួចមក លោកឧបនាយករដ្ឋមន្ត្រី ថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ដែលតែងតែយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់សាលា ក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពតាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយភាពស្អាតស្អំ និងការបណ្តុះបណ្តាលដោយការយកចិត្តទុកដាក់ប្រកប ដោយភាពច្នៃប្រឌិត វិន័យ និងមនសិកាខ្ពស់។

ក្នុងប្រសាសន៍សំណេះសំណាលនេះ លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ ដែលបានឆ្លងកាត់នូវការប្រឡងប្រជែងចូលរៀនក្នុងសាលាភូមិន្ទរដ្ឋបាលនិងបានឆ្លងកាត់បណ្តុះបណ្តាលដែលមានលក្ខណៈម៉ត់ចត់ប្រកបដោយវិន័យ វិជ្ជាជីវៈ ឆ្លងកាត់គ្រប់ដំណាក់កាល ទាំងការប្រឡងចេញ ការចុះកម្មសិក្សា ការការពាររបាយការណ៍កម្មសិក្សារហូតទទួលបានជោគ ជ័យក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ ដែលជាការកសាងធនធានបញ្ញាញាណសម្រាប់រដ្ឋបាលសាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងពិធីជ្រើសរើសកន្លែងបំពេញការងារគួរជាទីមោទនៈ នាពេលនេះ។

...

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដោយជំនឿជឿ ជាក់យ៉ាងមុតមាំថា សិស្សមន្ត្រីទាំងអស់ដែលនឹងក្លាយជាមន្ត្រីរាជការនាពេលឆាប់ៗខាងមុខនេះ ត្រូវរក្សាកិច្ចខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវវិន័យ វិជ្ជាជីវៈ និងមនសិការបស់ខ្លួនឱ្យបានល្អប្រសើរក្នុងបុព្វហេតុ និងបេសកកម្ម ដើម្បីជាតិ មាតុភូមិកម្ពុជា ដោយធ្វើយ៉ាង ណារួបរួមគ្នា ដើម្បីលើកស្ទួយគុណតម្លៃ និងឧត្តមភាពមន្ត្រីរាជការស៊ីវិលនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print