ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់ និងបានកើតឡើងចំនួន ១០លើក ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់!
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ១០លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០៤លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់), ស្រវឹង ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងកត្តាផ្លូវ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕ដោយ៖តារា