ស្ត្រីម្នាក់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនសង្ស័យសារតែភ្លើងស្នេហ៍

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ ហើយត្រូវបានគេសង្ស័យថា ដោយសារតែភ្លើងស្នេហ៍ ។

...

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ចាម ឃុំបាក់កាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

ក្នុងករណីដែលស្ត្រីមិនចង់រស់និងគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួនឯងនោះត្រូវបានសមត្ថកិច្ចស្រុកវ៉ើនសៃឲ្យដឹងថា មានឈ្មោះ នួន សម្ផស្ស (ហៅដា) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិក្រាំថ្កូវ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត ដែលបានមកលេងផ្ទះមិត្តភ័ក្រមានឈ្មោះ កេះ សឿ នៅភូមិ ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា បើតាមការបំភ្លឺពីមិត្តភ័ក្ររបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចនៅមុនពេលកើតហេតុឃើញស្ត្រីរងគ្រោះជាមិត្តភ័ក្របាននិយាយទូរស័ព្ទទៅរកមិត្តភ័ក្រផ្សេងទៀតក៏ប៉ុន្តែមិនដឹងថា ប្រុសឬស្រីនោះទេ។ ហើយក៏មានជំលោះជាមួយគ្នាយ៉ាងខ្លាំង ស្រាប់តែកន្លះម៉ោងក្រោយមកបានចូលក្នុងបន្ទប់ដេកក៏លេបថ្នាំងងុយដេកជាង ២០គ្រាប់ប៉ុនប៉ងសម្លាប់ខ្លួនតែម្តង ឃើញសភាពការណ៍បែបនេះត្រូវបានមិត្តភ័ក្ររបស់នាងនិងអ្នកភូមិដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយសង្គ្រោះបន្ទាន់។

បើតាមសម្តីគ្រូពេទ្យបង្អែកខេត្តបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះពេលនេះគ្រូពេទ្យបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ហើយដោយនាងបានលេបថ្នាំងងុយដេកអស់ជាង២០គ្រាប់៕

1

2

ដោយ៖ វុទ្ទឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print