ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូ១គ្រឿងបុករថយន្តបើកឆ្លងផ្លូវបណ្តាលអោយដាច់ ក ជើងជាប់និងកាងដែករថយន្តជនរងគ្រោះនិងម៉ូតូផ្លោងទៅមុខប្រហែលជាង១០ម៉ែត្រចូលទៅផ្នែកផ្លូវម្ខាងទៀតបណ្តាលអោយរងរបួសធ្ងន់។ក្រោយកើតហេតុត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃហៅមន្ទីព្រះកុសុមៈ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃ ១១ ខែឧសភាឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តគោកខ្សាច់ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិចពណ៍សរពាក់ស្លាកលេខភ្នំពេញ2BV-1130ធ្វើដំណើរឆ្លងផ្លូវជាតិលេខ៣ក្នុងទិសដៅពីកើតទៅលិចខណះពេលធ្វើដំណើឆ្លងផ្លវបានពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២២ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1AB-1230ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនក៏បានជ្រុលចង្កូតទៅបុកចំកាងខាងមុខរថយន្តផ្នែកខាងឆ្វេងដាច់ ក ជើងខាងស្តាំជាប់និងកាងដែករថយន្តហើយម៉ូតូនិងជនរងគ្រោះផ្លោងទៅមុខប្រហែលជាង១០ម៉ែត្រខ្ទាតចូលទៅផ្នែកផ្លូវម្ខាងទៀតបណ្តាលអោយរងរបួសធ្ងន់។ក្រោយកើតហេតុត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃហៅមន្ទីព្រះកុសុមៈ។
ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចជំនាញមូលរដ្ឋានបានចុះទៅធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញនៃអភិការដ្ឋានខណ្ឌដង្កោរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ