ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ដើម្បីឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ជាទីស្នេហា !

ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលស្ថិតក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានេះ ក្នុងនាមអគ្គស្នងការ នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តីសោមន្សរីករាយ ជាមួយបងប្អូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រលាញ់ រាប់អាន និង នឹករលឹកជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ថ្នាក់ ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងរួមចំណែកការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នាំមកនូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះក៏ សូមផ្តាំផ្ញើសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារដែលមានជំងឺ ឬរងរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយ បានវិលត្រឡប់មករួម រស់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ។ ក្នុងខណៈពេលនេះ ផងដែរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ស្វាមី ភរិយា កូនចៅ និងសមាជិកគ្រួសារ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយបានបង្កលក្ខណៈ- សម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរហូតមក។

-ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណងដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះព្រះមហា

ករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះ- បរមរតនកោដ្ឋ” ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេង របស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួល ស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា បន្សល់ទុកនូវគំរូ វីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍ អង្គភាពឱ្យកាន់តែមានភាពរីកចម្រើន។

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !

បច្ចុប្បន្នមាតុភូមិរបស់យើងកំពុងបន្តការអភិវឌ្ឍរីកចម្រើនក្រោមដំបូលសន្តិភាព ឯករាជ្យ អធិប តេយ្យជាតិ និងបូរណភាពទឹកដី ក្នុងពេលដែលប្រក្រតីភាពនៃកិច្ចដំណើរការស្ថាប័នជាតិត្រូវបានធានា គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជន ជាន់ខ្ពស់ជាតិ-អន្តរជាតិ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗជាប្រវត្តិសាស្ត្រ សកម្មភាពជីវភាពសង្គម ត្រូវ បានរៀបចំដំណើរការនិងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ព្រមទាំងបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឲ្យលេចឡើងត្រដែតលើផ្ទៃរាបអន្តរជាតិ និងជាកត្តាឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការប្រកប ដោយថាមពលក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាការរួមចំណែក ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព ដ៏អង់អាចក្លាហាន ដែលបង្កើតបានស្នាដៃប្រកបដោយមោទនភាពរបស់កងកម្លាំងនគរបាលជាតិ និងសូម គាំទ្រ លើកទឹកចិត្តដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ដើម្បីឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីនគរបាលលជាតិ ជាទីនឹករលឹក!

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន ប្រកបដោយ សុខុមាលភាព និងវិបុលភាព ដែលយុទ្ធសាស្ត្រប្រកបដោយអាទិភាពនេះ នឹងអាចសម្រេចជោគជ័យទៅបាន ល្គឹកណាមានការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្រប់ដណ្តប់ និងជាបុព្វបទស្នូល ដែលមន្ត្រី នគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ចដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ។

ក្នុងន័យដ៏មានសារៈសំខាន់ដូចពោលខាងលើនេះ ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមប្រកបដោយ

សុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះឆន្ទៈ មនសិការស្នេហាជាតិ និងភក្ដីភាពចំពោះជាតិមាតុភូមិ

របស់បងប្អូន និងសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច

ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ

ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print