ខេត្តបន្ទាយមានជ័យៈភ្លៀងលាយលំនិងខ្យល់កន្ត្រាក់ផ្គរ រន្ទះរងផលប៉ះពាល់លើ៣ឃុំ ក្នុងស្រុកម៉ាឡៃបណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣០ខ្នង នៅតាមបណ្ដាភូមិចំនួន០៧ បានរងការខូចខាតកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ។
យោងតាមរបាយការនគរបាលស្រុកម៉ាឡៃបានបង្ហាញថាៈនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកម៉ាឡៃ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៣០ខ្នង(ក្នុងនោះសាលារៀនចំនួន០១ខ្នង) ។ ក្នុងករណីគ្រោះធម្មជាតិនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕នៅក្នុងហេតុការនោះដែរគេឃើញមានមន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នចុះពិនិត្យ មើលក្នុងស្ថានការនោះដែរដើម្បីរៀបចំលំនៅដ្ឋានជូនពលរដ្ឋវិញ។
លោកអភិបាលស្រុកម៉ាឡៃ ស្វាយជាមានប្រសាសន៏តាមទូរសព្ទថាចំពោះករណីភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់
វាយប្រហាមកលើស្រុកម៉ាឡៃមានចំនួន២៣ខ្នងក្នុងនោះនៅឃុំតាគង់ចំនួន២ខ្នងផងដែរ តែផ្ទះពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នោះបានរៀបចំយកស័ង្កសីជួសជុលឲ្យពួកគាត់ទ្បេីង វិញហើយ។វណ្ណា