ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា
សម្តេចតេជោ
ខ្ញុំមានក្តីរីករាយណាស់ដោយបានជួបសម្តេចតេជោ ជាថ្មីម្តងទៀត ក្នុងឱកាសព្រះរាជទស្សន កិច្ចថ្មីៗរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និង ការរៀបចំទទួលយ៉ាងល្អឥតខ្ចោះ ព្រមទាំងអាហារពេលព្រឹកដែលសម្តេចតេជោ បានរៀបចំទទួលនៅ សណ្ឋាគាររ៉ូសវូដ (Rosewood)។
វាជាឱកាសដ៏ល្អ ដែលបានជួបជាមួយកូនប្រុសៗរបស់សម្តេចតេជោ ដែលរួមទាំង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយខ្ញុំសប្បាយរីករាយណាស់ចំពោះការសន្ទនារបស់ពួកយើង។ ខ្ញុំមានក្តីសោមនស្ស ដែលបានឮថា សម្តេចតេជោ បានទទួលនូវតួនាទីថ្មីជា ប្រធានព្រឹទ្ធសភា និងខ្ញុំសូមជូនសព្ទសាធុការពរ មហាប្រសើរចំពោះសម្តេចតេជោ សូមសម្រេចបាននូវសមិទ្ធផលឧត្តុង្គឧត្តម ក្នុងពេលអនាគត។
ជាចុងក្រោយនេះ ខ្ញុំសូមអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ ជារូស្សាឡាម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសយើង ទាំងពីរ។ ដោយការគោរពរាប់អាន និងសូមជូនសព្ទសាធុការពរមហាប្រសើរចំពោះសម្តេចតេជោ និង ក្រុមគ្រួសារ សូមបន្តមានសុខភាពល្អបរិបូណ៌ និង សុភមង្គល។
ព្រះហស្តលេខា
ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ ៕