ប្រធានាធិបតីបារាំងលោក Macron សង្ឃឹមថា Mbappe នឹងលេងក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា តារាបាល់ទាត់ Kylian Mbappe នឹងលេងនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំនេះ បន្ទាប់ពីកីឡាកររូបនេះនឹងចាកចេញពីក្លិប PSG នៅចុងរដូវកាលនេះ ក្រោយពីជួយក្លិបលើកពានលីកកំពូលបារាំង។

 ខ្សែ ប្រយុទ្ធ សញ្ជាតិ បារាំងរូបនេះ បាន បញ្ជាក់ កាល ពី ល្ងាច ថ្ងៃអាទិត្យ ថា គាត់ នឹង ចាក ចេញ ពី Paris St Germain ហើយគាត់ ត្រូវ បាន គេ ភ្ជាប់ យ៉ាង ខ្លាំង ជាមួយ នឹង ការ ផ្ទេរ ទៅ Real Madrid

 លោក Macron បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគណនី X របស់គាត់ថាខ្ញុំមិនមានការអត្ថាធិប្បាយជាក់លាក់ណាមួយក្រៅពីការពិតដែលថាខ្ញុំកំពុងពឹងផ្អែកលើ Real Madrid ក្នុងការអនុញ្ញាតឲ្យ Kylian Mbappe សម្រាប់ការប្រកួតកីឡាអូឡាំពិក ដូច្នេះគាត់អាចលេងជាមួយក្រុមបារាំង

 Mbappe វ័យ២៥ឆ្នាំបានលេង៧៧ដងឱ្យប្រទេសបារាំង និងស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ជាមួយក្រូអាតដើម្បីជួយក្រុមរបស់គាត់ឈ្នះពានរង្វាន់បាល់ទាត់ដ៏ធំមួយនេះ។

 គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នឹងធ្វើឡើងនៅទឹកដីប្រទេសបារាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដារហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកនៅបារាំងនេះនឹងមានអត្តពលិកប្រមាណ១០,៥០០នាក់ចូលរួមប្រកួតប្រជែង ជាមួយនឹង៣២ប្រភេទកីឡា (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print